ភាគ ៧ ទាក់ទាញជាអ្វី?ញាំបានទេ?

368 29 0
                                    

" ក៏បងប្រុសទីពីរបស់ដាំងប្រាប់ហើយមិនអញ្ចឹងថាត្រូវអោយអ្នកជំនាញធ្វើវា ដាំងជាអ្នកជំនាញឬ? "

" ដាំងមិនបានជាអ្នកជំនាញនោះទេតែបងទីពីររបស់ដាំងជាពេទ្យ បងប្រុសទីពីររបស់ដាំងគឺបង្រៀនដាំងរួចហើយ "

រាងស្ដើងមិនត្រឹមតែនិយាយនោះទេនាយថែមទាំងឡើងអង្គុយលើរាងក្រាស់ទៀតផង ជុងមិនហ៊ានកម្រើកផ្ដេសផ្ដាស់នោះទេព្រោះគេខ្លាចខ្លួនឯងប្រើកម្លាំងជ្រុលធ្វើអោយស្បែរសរៗរបស់អ្នកម្ខាងទៀតជាំត្រង់ណាក៏មិនដឹង។

" ដាំង! " ជុងតំឡើងសំឡេងដាក់រាងស្ដើងតិចៗតែនាយតូចមិនបានខ្លាចគេនោះទេ នាយរឹតតែរំកិលចុះឡើងលើសាច់ដុំពោះរបស់នាយទៀតផង។

" ដាំងហ៊ានធានាដាំងជាអ្នកជំនាញ " ចំណែកនាយតូចមិនបានចាប់អារម្មណ៍នោះទេថាសកម្មភាពនាយពេលនេះមិនខុសអីពីការទាក់ទាញរាងក្រាស់នោះទេ។

" នេះដាំងកំពុងតែទាក់ទាញជុង? " ជុងអត់សង្ស៍យមិនបានថាអ្នកម្ខាងទៀតធ្វើវាដោយចេតនាឬក៏អចេតនា។

" ទាក់ទាញជាអ្វី?ញាំបានទេ? " ដាំងងើយមុខឡើងសួរទៅកាន់រាងក្រាស់ច្រមុះរបស់គេប៉ះនឹងច្រមុះរបស់រាងក្រាស់ ក្លិនក្រអូបពីធម្មជាត់របស់ដាំងភាយចូលច្រមុះរបស់ជុងអោយអោយរាងក្រាស់រឹងខ្លួនជាខ្លាំង គេពិតជាសង្ស័យថាអ្នកម្ខាងទៀតកំពុងតែទាក់ទាញគេតែបែរជាធ្វើជាមិនដឹងអី។

ជុងព្យាយាមរម្កិលខ្លួនចេញពីក្រោមខ្លួនរបស់ដាំង តែក៏ត្រូវរាងស្ដើងចាប់អោយនៅមួយកន្លែងមិនអោយងាកទៅណារួចក៏ទាញសំឡីដែរមានថ្នាំលើនោះស្រាប់មកលាងរបួសអោយរាងក្រាស់ព្រមទាំងនិយាយឡើងដោយសំឡេងស្រទន់ហាក់ដូចជាកំពុងតែលួងកូនក្មេង។

" កុំកម្រើកនៅអោយស្ងៀមៗ បន្តិចទៀតគឺរួចហើយ ហូហូ...មិនឈឺទេ លាងបែបនេះទើបមុខរបួសមិនឆ្លើងមេរោគនេះគឺបងទីពីររបស់ដាំងបង្រៀនមក "

" តែដាំងអង្គុយលើជុងបែបនេះមិនបានទេ "

" តែដាំងមិនបានធ្ងន់នោះទេ ប៉ាប៉ា បងប្រុសធំ នៅមានបងប្រុសទីពីរ និងបងប្រុសពៅទៀត អាចលើកដាំងដៃម្ខាងបាន ហើយអោយដាំងអង្គុយលើតាមចិត្តទៀតផង....នៅមានអ្នកមើលថែទាំង១២របស់ដាំងទៀតផង នៅមានឌេតឌីទៀតសុទ្ធតែនិយាយថា..... "

" បានហើយ! ចង់អង្គុយក៏អង្គុយតាមចិត្ត ខ្ញុំមិនធ្ងន់ទេ " ជុងមិនចង់ស្ដាប់សំឡេងចេតចាចរបស់រាងស្ដើងទើបនិយាយកាត់រួចក៏បិទមាត់តែម្ដង។

" ដាំង លាងរបួសអោយ "

ដាំងញញឹមញញែមយ៉ាងរីករាយហើយក៏បន្ដលាងរបួសអោយជុងយ៉ាងស្អាត តែនៅក្នុងខួររបស់ជុងពេលនេះគេកំពុងតែគិតថាតើភាពបរិសុទ្ធរបស់ដាំងគឺជាការពិតឬក៏គ្រាន់តែជាការសម្ដែង បើជាការពិតមែននោះអ្នកណាអិក៏ចិត្តទូលាយម្លេះបណ្ដោយអោយក្មេងប្រុសដ៏ស្រស់ស្អាតហើយសតិមិនគ្រប់បែបនេះចេញមកមើលពិភពខាងក្រៅដោយមិនខ្លាចមានគ្រោះថ្នាក់ តែបើនោះជាការសម្ដែងដាំងអាចរាប់ថាសំដែងបានល្អមែនទែនព្រោះគេមើលមិនឃើញចំណុចខ្សោយទាល់តែសោះ។

តែមិនថាយ៉ាងណានោះទេក្នុងចិត្តគេមានតែមួយគត់ " អ្នកចំពោះមុខគឺទុកចិត្តមិនបាន " ព្រោះយ៉ាងណាការពារប្រសើរជាងព្យាបាល។

តែទោះជាគេសង្ស័តយ៉ាងណាក៏ដាំងគឺគ្រាន់តែជាក្មេងធម្មតាម្នាក់ដែរមានសម្ដីសំដៅដូចជាកូនក្មេងព្រោះត្រូវគ្រួសារទុកជាក្មេងមករហូត តែអ្វីដែរគេមិនយល់នោះទោះបីជាសម្ដីសម្ដៅមើលទៅដូចក្មេងយ៉ាងណាក៏ព្រឹត្តិកម្មរបស់អ្នកម្ខាងទៀតគ្រប់វិគ្របនាទីហាក់ដូចជាពួកគេជិតស្និតនឹងស្គាល់គ្នាមកជាយូរទៅវិញ ទាំងដែរជុងគឺជាមនុស្សប្លែកមុខនិយាយអោយចំគឺអ្ននកដ៏ទៃសុទ្ធសាទក្នុងជីវិតរាងស្ដើង។

" ជុងមិនបាច់ជ្រួញចិញ្ចើមថ្នាក់នេះក៏បានដាំងនឹងប្រយ័ត " រាងស្ដើងនិយាយរួចក៏យកដៃទៅញីលើចិញ្ចើមរបស់រាងក្រាស់ដោយនាយគិតថាអ្នកម្ខាងទៀតខ្លាចឈឺ។

ដោយដាំងមានគំនិតបែបនេះក៏មិនប្លែកដែរព្រោះដាំងតាំងពីកើតមកសឹងតែមិនធ្លាប់មានរបួសអ្វីធ្ងន់ធ្ងរ ការដែលនាយល្អិតដួលនោះក៏ជារឿងធំបំផុតនៅក្នុងវិមានទៅហើយដូចច្នេះមិនចម្លែកទេដែរដាំងគិតថាជុងជាមនុស្សដែរខ្លាចឈឺនោះ។

" នាយធ្វើអីក៏ធ្វើទៅតែឈប់និយាយបានទេ? " ជុងនិយាយឡើងដោយការហត់ជិត ព្រោះគេមិនធ្លាប់ជួបមនុស្សដូចជាដាំងនោះទេដូចច្នេះហើយគេត្រូវការពេលសម្របខ្លួនជាមួយនឹងមេក្រូដែរនៅជិតគេម្នាក់នេះ។

" ជុងមានរបួសតែត្រង់នេះទេឬ? " ក្រោយលាងរបួសក្បាលអោយរាងក្រាស់រួចដាំងក៏សួរឡើង។

" មាននៅរបួសត្រូវគ្រាប់កាំភ្លើងលើស្មាដែរ "

" របួសត្រូវគ្រាប់ឬ? "

ដាំងស្រែកឡើងដោយការភ្ញាក់ផ្អើលព្រោះនាយមិនធ្លាប់ត្រូវគ្រាប់កាំភ្លើង ធ្លាប់តែឃើញនៅក្នុងទូរទស្សន៍ទើបអត់មិនបាននឹងស្រែកឡើងដោយការភ្ញាក់ផ្អើល។

To be continued..

Beauty And The Beast ( ចប់ )Where stories live. Discover now