ភាគ ៣៦ បេះដូងនិងបេះដូង

289 21 2
                                    

“ ភីជុងមករកដាំងឬ? ”

“ ម៉ោរកក្មេងសប្បុរសចូលចិត្តបង្កបញ្ហាអោយបង "

ដាំងងើយមុខមើលគេទាំងទឹកភ្នែក ហើយពេលដែលឃើញបែបនេះ បេះដូងរបស់ជិងក៏កាន់តែទន់និងពេលដែលរាងស្ដើងប្រុងថយក្រោយ គេក៏រឹតរង្វង់ដៃកាន់តែណែនជាងមុន។

" ចង់គេចទៅណា បងប្រថុយជីវិតទម្រាំតែចូលមកដល់ទីនេះបាន ”

“ អូនមិនគួរជួបភីជុងទៀតនោះទេ ”

" ព្រោះហេតុអីទើបបានជាយើងមិនគួរជួបគ្នា ”

" ព្រោះតែបហជាសត្រូវរបស់ប៉ាប៉ា បងប្រុសធំ បងប្រុសកណ្តាល និងបងប្រុសតូចរបស់ដាំង ”

និយាយចប់សំឡេងអណ្តែតអណ្ដែករបស់រាងស្ដើងក៏បន្លឺឡើងម្ដងទៀត ដាំងហាមទឹកភ្នែកខ្លួនឯងមិនបានពេលវាជារឿងរបស់ជុង អ្នកកំលោះដាក់បង្គុយនៅចុងគ្រែទាញរាងស្ដើងមកអង្គុយនៅលើភ្លៅឱបរាងកាយញ័រទទ្រើតណែនដៃដោយមិនព្រមលែង។

“ យើងត្រូវនិយាយគ្នា ”

" តែអូនឈឺចាប់ណាស់ "

ការឈឺចាប់របស់ដាំងបញ្ជាក់តាមរយៈទឹកភ្នែក ដែលហូរពីភ្នែកហើមជាំ ជុងគួរដាក់ទោសឲ្យរាងចាលបណ្តោយឲ្យខូចចិត្តឲ្យរាងប៉ុន្តែគេធ្វើបែបនោះមិនកើត ព្រោះការឈឺចាប់របស់ដាំងគឺដូចជាការឈឺចាប់របស់គេដូចគ្នា។

“ ដាំងដឹងថាធ្វើយ៉ាងណា ដាំគិតមិនចេញ ”

“ អូនមិនស័ក្តិសមនឹងការគិតអីតែម្នាក់ឯងស្រាប់ទៅហើយដាំង”

គំនិតរបស់រាងស្ដើងក្នុងរឿងនីមួយៗ តែងតែសាងការចម្លែកចិត្តឲ្យគេជានិច្ច ហើយជុងក៏មិនមែនជាមនុស្សតែម្នាក់ដែលចូលចិត្តរឿងញាប់ញ័រ ដែរជាពិសេសរឿងដែលពាក់ព័ន្ធនឹងដាំង។

ដាំងជាមនុស្សប្រុសគ្រោះថ្នាក់ ការយល់ច្រឡំតូចតាចក៏ធ្វើឲ្យក្លាយជារឿងធំបាន ហើយព្រោះប្រុសមាឌល្អិតនៅលើភ្លៅនេះឯងដែលធ្វើឲ្យគេអន្ទះអន្ទែងដល់ថ្នាក់ត្រូវតែមករកនាយឲ្យបាន។

“ និយាយគ្នាសិនទៅបានទេដាំង បងនឹងប្រាប់អូនគ្រប់រឿងតាមដែលអាចប្រាប់បាន ហើយបើអូនព្រមទទួលបងចង់លើកទឹកចិត្តបង អ៊ីចឹងទៅរកបងនៅផ្ទះ តែបើអូនគិតថាកាត់កាល់បងចេញពីជីវិត ស្អែកនេះពេលថ្ងៃត្រង់ បើអូនមិនទៅរកបង បងនឹងមិនម៉ោរវីរវល់នឹងអូនទៀត ”

Beauty And The Beast ( ចប់ )Where stories live. Discover now