ភាគ ៤ ញាំ?....

392 31 1
                                    

" ឯងជាអ្នកណា? "

ក្រោយស្មារតីរបស់រាងក្រាស់មកវិញហើយគេក៏ងើបចេញពីរាងស្ដើងយ៉ាងលឿន រួចក៏សួរឡើងទៅក្មេងចមពោះមុខ។

" ដាំង គឺ ដាំង នឹងហើយ "

រាងស្ដើងនិយាយឡើងដោយសំឡេងក្ងួរៗព្រោះនាយលើកដៃបិទមាត់ខ្លួនឯងព្រោះនាយនៅឈឺមាត់ព្រោះតែរាងក្រាស់នៅឡើយទេ។

ជុង អាឆេន សម្លឹងមើលមុខសរាងស្ដើងតាមដែរអាចមើលបាន ព្រមទាំងគិតឡើងក្នុងចិត្ត " មុខមាត់បែបនេះ រូបរាងបែបនេះគួរតែនៅលើគ្រែពួកមហាសេដ្ឌីណាមួយសមជាងមកនៅកណ្ដាលព្រៃបែបនេះ " ជាពិសេសគឺនៅជិតកន្លែងគេរៀបគំរោងលាក់ខ្លួនទៀតផង។

ក្រោយបានសតិមកវិញគ្រប់គ្រាន់រួចរាងក្រាស់ក៏ចាប់ផ្ដើមសង្ស័យទៅលើដាំង ព្រោះវាពិតជាចែដន្យពេកហើយដែរមានមនុស្សមកកំសាន្ដនៅក្បែរកន្លែងដែរគេលាក់ខ្លួន អ្វីដែររឹតតែមិនគួរអោយជឿនោះអ្នកម្ខាងទៀតថែមតាំងជាអ្នកជួយគេទៀតផង ព្រោះតាមធម្មតាឃើញមនុស្សមកពីខាងណា៎មិនដឹងសន្លប់នៅមុខខ្លួនបែបនេះភ្លាគច្រើនពួកគេជ្រើសរើសចៀសចេញព្រោះនៅទីនេះវាមិនបានសុវត្តិភាពដល់ថ្នាក់អាចជួយមនុស្សប្លែកមុខនៅកណ្ដាលព្រៃនោះទេ។

" លោក! លោកប្លែកមុខ! លោកមានស្ដាប់ដាំង និយាយទេ? " រាងស្ដើងយកដៃទៅក្រវីពីមុខរាងក្រាស់តែក៏ត្រូវអ្នកម្ខាងទៀតចាប់ជាប់ហើយក៏សម្លឹងមើលមុខរាយដោយខ្សែរភ្នែកកំណាចហាក់ដូចជាចង់សម្លាប់មនុស្សតែរាងស្ដើងបែរជាមិនខ្លាចហើយថៃមទាំងញញឹមដាក់គេទៀតផង។

" លោកកម្រើកហើយ! លោកមានស្ដាប់ដាំង និយាយមុននេះទេ? " នាយតូចក៏ប្រើភ្នែកដ៏ស្រស់ស្អាតរបស់នាយសម្លឹងមើលកែវភ្នែករបស់រាងក្រាស់ហើយសួរឡើងម្ដងទៀតនូវសំណូររបស់នាយ។

" និយាយពីអី? " ដោយរវល់តែធ្លាក់ក្នុងរង្វង់គំនិតនិងការគិតរបស់ខ្លួនឯងជុង មិនបានស្ដាប់នោះទេថាតើនាយល្អិតនិយាយពិអ្វី ចំណែកដាំងគេក៏មិនខឹងដូចគ្នានៅតែបន្ដសួររាងក្រាស់ដោយស្នាមញញឹម។

" គឺដាំង សួរលោកថា តើលោកឃ្លានឬយ៉ាងមិចគឺដាំងមានអាហារកំប៉ុងអោយលោក ព្រោះអណ្ដាតនិងមាត់របស់ដាំងញាំមិនបាននោះទេ ឬលោកប្លែកមុខឃ្លានដល់ស្រវាំងភ្នែកហើយ? ទើបញាំមាត់របស់ដាំង? " ដាំងមួយដង្ហើមសួររាងក្រាស់២-៣សំណូរជាប់គ្នាតែម្ដង។

" ឃ្លាន?....ញាំ?.... " រាងក្រាស់ព្យាយាមចាប់ពាក្យដែររាងស្ដើងនិយាយមក គ្រប់ពាក្យគេស្គាល់ទាំងអស់តែពេលដាក់ដូចគ្នាហេតុអីគេស្ដាប់មិនយល់បែបនេះ។

" ត្រូវហើយលោកឃ្លានខ្លាំងយ៉ាងណា៎ក៏មិនអាចញាំមាត់ដាំងបានដែរ លោកឃើញទេពេលនេះមាត់ដាំងឡើងក្រហមទៅហើយ ហើយថែមទាំងឈឺទៀតផង " រាងស្ដើងយកមាត់ទៅដាក់ជិតភ្នែករាងក្រាស់ដើម្បីអោយគេមើលឃើញថាមាត់របស់នាយគឺឡើងក្រហមព្រោះតែរាងក្រាស់ទៅហើយ។

ចំណែកជុង ទោះបីជាសតិគេមកវិញក៏ពិតមែនតែការទាគ់ទាញពីអ្នកម្ខាងទៀតធ្វើអោយមនុស្សដែរដេកជាមួយនឹងស្រីរាប់មិនអស់ដូចជាគេស្ទើរតែបាត់សតិទៅវិញក្រោយផ្ទៃមុខស្រស់ស្អាយរបស់នាយនៅជិតនឹងភ្នែករបស់គេ ជាពិសេសគឺបបូរមាត់ក្រហមដែរជាស្នាដៃរបស់គេមុននេះកាន់តែធ្វើអោយរាងស្ដើងមើលទៅកាន់តែទាក់ទាញគ្រប់កាយវិការបស់នាយពេលនេះមិនខុសពីការទាក់ទាញគេនោះទេ។

" នាយចង់និយាយពីការថើបមុននេះ? " ជុងនិយាយឡើងព្រោះគេព្យាយាមយល់ពីសម្ដីរបស់អ្នកម្ខាងទាំងក្បាលរបស់គេពេលនេះនៅមានសំណូរជាច្រើន ហើយថែមទាំងក្រឡុកក្រឆាទៀតផង។

" នោះមិនមែនកាថើបនោះទេ ដាំងធ្លាប់ថើបបងប្រុសធំ បងប្រុសទី២ និងបងប្រុសទី៣ សូម្បីតែប៉ាប៉ា​ និង ឌេតឌីក៏ដាំងធ្លាប់ថើបតែមិនមនបែបនេះទេ ហើយនៅមានទៀតដាំងថើបតែសមាជិតគ្រួសាររបស់ដាំងតែប៉ុណ្ណោះ " ដាំងនិយាយចប់ភ្លាមក្បាលរបស់ជុងក៏ចាប់ផ្ដើមឈឺខ្ទោកៗតែម្ដងព្រោះគេចាប់អារម្មណ៍ឃើញថាខួររបស់ក្មេងប្រុសដែរមានសម្រស់ស្រស់ស្អាតនៅចំពោះមុខគេនេះដូចជាមិនសូវល្អនោះទេ។

" ឯងឈប់និយាយសិនទៅ " ជុងព្យាយាមរំងាប់អារម្មណ៍របស់ខ្លួនឯងព្រោះគេពិតជាសង្ស័យណាស់ថាហេតុអីអ្នកម្ខាងទៀតនិយាយមិនចេះហត់បែបនេះតាំងពីគេបើកភ្នែកមករាងស្ដើងគឺចែតៗមិនឈប់ទាល់តែសោះ។

" ហេតុអីលោកប្លែកមុខអោយដាំងឈប់និយាយ?ដាំងឆ្ងល់ៗ " ដាំងសួរឡើងដោយទឹកមុខគួរអោយស្រលាញ់តែសំឡេងចាចៗរបស់អ្នកម្ខាងទៀតធ្នើអោយជុង អត់សង្ស័យមិនបានថានាយគឺជាមនុស្សដែរអង្គភាពពិសេសបញ្ចូនមកសម្លាប់គេឬអត់ ព្រោះតាំងពីកើតមកគេមិនដែលឃើញមនុស្សឯណាអាចនិយាយចាចៗបែបនេះជាមួយនឹងមនុស្សប្លែកមុខនោះទេ។

To be continued...

Beauty And The Beast ( ចប់ )Where stories live. Discover now