ភាគ ១៤ ក្មេងអាឡិកអាឡក់

294 25 2
                                    

ជុងធ្លាប់ជួបនឹងរឿងប្លែកៗរាប់មិនអស់ រួមទាំងមនុស្សប្លែកៗច្រើនប្រភេទ ប៉ុន្តែពួកអស់នោះធៀបមិនបាននឹងភាពប្លែករបស់ដាំងនោះទេ មុខស្រស់ដែលគេចៃដន្យបានជួប។ គេចូលមកនៅក្នុងល្អាងវិញ ដោយសភាពរាងកាយមានកម្លាំងព្រឹស ដើម្បីមកជួបដាំងដែលដេកលង់លក់ទៅហើយ។ រាថស្ដើងលង់លក់ដូចមនុស្ស ដែលប្រាសចាកភាពខ្វល់ខ្វាយ។ នាយគួរតែខ្លាចគេខ្លះឬក៏អត់ ព្រោះគេអាចគិតមិនល្អទៅលើនាយនៅពេលយប់ ប៉ុន្តែនាយបែរជាដេកលក់ស្រួលទៅវិញ ថ្នាក់គេដើរមកអង្គុយនៅចំពោះមុខ ត្របកភ្នែកក៏នៅតែ បិទជិត ចង្វាក់នៅការដកដង្ហើមក៏ថេរ ដេកលក់ស្រួលនៅក្នុងល្អាង ដែលមានអាកាសធាតុត្រជាក់ ប៉ុន្តែបានទទួលកម្ដៅពីភ្នក់ភ្លើងដែលជុងជាអ្នកបំពក់។

លក់មែនឬ?

អ្នកកំលោះលូកដៃទៅប៉ះថ្ពាល់ម៉ដ្ឋខៃ ហើយក៏ធ្លោយអង្អែលថ្នមៗ ប៉ុន្តែរាងស្ដើងនៅតែដេកលក់ស្រួល។ គេខានមានអារម្មណ៍ដល់ការសម្រាកពេញភ្នែកបែបនេះយូរហើយ រហូតដល់ចាំអារម្មណ៍របស់អ្នកដែលដេកលក់ លង់លក់ស្រួលមិនបាន បើគេវិញមានមនុស្សដើរចូលមកក្នុងល្អាង ប្រសាទសម្ផស្សមុខជាធ្វើការយ៉ាងមានប្រសិទ្ធភាព នឹងធ្វើឲ្យដឹងខ្លួនភ្លាមខុសពីក្មេងឡិករឡក់ដែល កំពុងតែដេកលក់ស្រួលទាំងកាយទាំងចិត្ត។

" មុខពេលដែលដេកលក់របស់នាយស្រស់ស្អាតដូចទេវបុត្រ ទេវបុត្រតូចដ៏សែនបរិសុទ្ធទាំងខ្លួនប្រាណ "

ជុងចង់ឲ្យនាងក្លាយទៅជារាជបុត្រនិន្ទ្រា កាលបានអង្គុយមើលនាយគឺជារឿងដែលភ្លើតភ្លើនយ៉ាងហោចណាស់ ក៏ធ្វើឲ្យគេមានអារម្មណ៍ស្ងប់សុខជាងពេលដែលត្រូវទ្រាំស្តាប់សំឡេងស្រទន់ ដែលពីរោះ ដែលតែងតែនិយាយរឿងដែលគេមិនយល់ ប៉ុន្តែក៏ព្យាយាមយល់យល់ដំណាលគ្នានឹងការរម្ងាប់អារម្មណ៍របស់គេ។

" គួរតែលក់មិនបាច់ភ្ញាក់ "

អ្នកកំលោះអង្គុយត្រង់ខ្លួនពេលដែលបានឮសំឡេងផ្គររន្ទះនៅខាងក្រៅ ហើយវិនាទីបន្ទាប់មកក៏ឮសំឡេងភ្លៀងធ្លាក់ជោកជាំ។ គេរិះតែលោតទៅច្របាច់.ករបស់នាយពេលបានឮសំឡេងស្រែកសឹងតែឆ្លុះក្រដាសត្រចៀក តែក៏គ្រប់គ្រងខ្លួនឯងបានទាន់ ពេលដែលរឭកបានថាវាជាគឺសំឡេងរោទិ៍ដាំថបណ្តោយ ឲ្យនាឡិកាតូចរបស់នាយដែលដាក់ក្រោមខ្នើយ បញ្ចេញសំឡេងបែបនោះមួយសន្ទុះធំទម្រាំតែនាយងើបពីដេក។

Beauty And The Beast ( ចប់ )Where stories live. Discover now