ភាគ ៣៣ ចូលត្រកូលប៊ុនប្រាសិទ្ធ

235 25 0
                                    

ជុងនិងដាំង អង្គុយក្នុងឧទ្ធម្ភាគចក្រជាមួយ ប៉ន និង ជេមមីណាយ ដើម្បីធ្វើដំណើរទៅភូមិគ្រឹះប៊ុនប្រាសិទ្ធ ពេលដែលជុងបដិសេធក្នុងការធ្វើដំណើរជាមួយក្រុមអង្គភាពប្រតិបត្តិការពិសេស ដោយកំលោះប៊ុនប្រាសិទ្ធទាំងបីក៏មិនអាចបង្គាប់បញ្ជារាងក្រាស់បានដូចគ្នា ក្នុងពេលដែលជុងមិនមែនជាជនជាប់ចោទ ដូច្នេះហើយគេនៅតែប្រជាជនបរិសុទ្ធធម្មតាម្នាក់។

" ដំបូងដាំងខ្លាចណាស់ "

ដាំងអង្គុយបៀតនឹងជុង ដែលនាយធំរបស់អង្គភាពសម្ងាត់ក៏លើកដៃឱបស្មារាងស្ដើងអោយរាងស្ដើងនៅក្នុងរង្វង់ដៃរបស់គេ មិនចាប់អារម្មណ៍ខ្សែភ្នែកត្រជាក់ស្រេងរបស់ប៉ន និង ជេមមីណាយ ដែលតែងតែងាកមកមើលមកនាយនោះទេ។

" ដាំងបារម្ភពីភីជុងខ្លាំងណាស់ ខ្លាចថាភីជុងនឹងស្លាប់ចោលដាំង ដាំងមានស្វាមីតែម្នាក់ផង "

" ថាម៉េច! "

កំលោះប៊ុនប្រាសិទ្ធទាំងពីរស្រែកសួរដំណាលគ្នា សូម្បីសាតាំងដែល នៅឧទ្ធម្ភាគចក្រមួយគ្រឿងទៀតក៏បានឮការសន្ទនាទាំងអស់ ព្រោះពួកគេបើកប្រព័ន្ធទាក់ទងចោលរាងក្រាស់ក៏ទៅជាអង្គុយភាំងមួយសន្ទុះ។

" ភីជុងជាស្វាមីរបស់ដាំង ចំណែកដាំងក៏ជាភរិយាភីជុង មែនទេភិជុង "

រាងស្ដើងងាកទៅសួរបុរសក្បែរខ្លួន ដែលកែវភ្នែករបស់ជុងសោះអង្គើយពេលប្រសព្វភ្នែកជាមួយអ្នកដទៃ តែបែរជាស្រទន់ពេលប្រសព្វភ្នែកជាមួយនឹងដាំង។

" បងប្រុសធំ បងប្រុសកណ្តាលអនុញ្ញាតឬអត់? "

ដាំងសួរបងប្រុសដោយនាយទើបតែនឹកឃើញថាមិនទាន់បានសុំការអនុញ្ញាតពីក្រុមគ្រួសារ សូម្បីតែឌេតឌី និងប៉ាប៉ាក៏មិនទាន់ដឹងរឿងនេះ ហើយនៅមានបងប្រុសតូចរបស់នាយទៀត។

" ណងដាំង យើងត្រូវនិយាយគ្នាម្តងទៀតរឿននេះ "

" បងប្រុសធំខឹងនឹងដាំងឬ? "

សំឡេងរបស់ដាំងសោកសៅភ្លាមៗ ប៉នក៏ងាកមុខចេញ ខណៈដែលជុងឃើញអ្នកម្ខាងទៀតព្យាយាមរម្ងាប់អារម្មណ៍ ហើយពេលងាកមុខមកវិញ ប៉នក៏ញញឹមដាក់អ្នកជាប្ងូន។

Beauty And The Beast ( ចប់ )Where stories live. Discover now