ភាគ ៥ ភ្ញៀវមិនបានអញ្ចើញ

396 25 0
                                    

ចំណែកឯងនៅទីក្រុងបាំងកកវិញពេលនេះនៅក្នុងការិយាល័យរបស់ប្រធានាធិបតេយ្យថៃលោកស៊ីរ៉ា កំពុងតែអង្គុយមើលរូបថតដែរកូនចៅរបស់គេបញ្ចូនមកមុននេះដោយអារម្មណ៍គេពេលនេះចង់លើកាំភ្លើងទៅបាញ់អាមេរបស់អង្គភាពសម្ងាតរបស់ទីផ្សាងងឹតនេះណាស់ ដាំង ដែរគេនិងពួកប៊ុនប្រាសិទ្ធមើលថែរមកដូចផ្កាបែរជាត្រូវឆ្កៃដូចជាជុង អាឆេនចាប់ថើបនៅកណ្ដាលព្រៃបែបនេះ។

"​ តាមមើលពួកគេបន្ដទៀត ហើយព្យាយាមផ្ដល់សញ្ញាអោយដាំង ចេញអោយឆ្ងាយពីអាចង្រៃនោះ " ហ្វស់ ​ជីរ៉ាត់ឆាផុន និយាយឡើងដោយបេះដូងរបស់គេពេលនេះកមពុងតែស្រក់ឃាមតក់ៗ។

ព្រោះសត្រូវនៅនឹងមុខតែមិនអាចចាប់អ្នកម្ខាងទៀតបាន តាមពិតគេជាប្រើហិង្សាក្នុងការចាប់អ្នកម្ខាងទៀតតែដោយគិតពីសុវត្តិភាពផ្លីបកាយនិងផ្លូវចិត្តរបស់ដាំង គេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស់នោះទេព្រោះខ្លាចធ្វើអោយដាំងភ័យខ្លាច អ្វីដែរគេធ្វើបានពេលនេះគឺព្យាយាមផ្ដល់សញ្ញាអោយដាំង ចេញពីជុង អាឆេនជាមុនសិន ហើយពួកគេនឹងសម្រុកទៅចាប់រាងក្រាស់ក្រោយពេលដាំង មានសុវត្តិភាព ដោយសារតែជុងមិនដឹងពីវង្សត្រកូលពិតប្រាកដរបស់ដាំងដូចច្នេះហើយពេលនេះដាំង អាចរាប់បានថានៅមានសុវត្តិភាព។

" ហេតុអីមិនចាប់វាមកសម្លាប់តែម្ដងទៅ ការដែរវាហ៊ានថើបដាំងនេះកឺជារឿងធំទៅហើយ " ជេមមីណាយ នូរ៉ាវីតនិយាយឡើងទាំងដែរតាមធម្មតាគេជាមនុស្សដែរមិនចូលចិត្តប្រើអារម្មណ៍បែបនេះទេ។

" ជេមតួនាទីពួកយើងគឺនាំគេមកសាកសួរ យើងមិនអាចដាក់ទោសអ្វីគេបាននោះទេដរាបណាយើងមិនមានភុសត្តាងគ្រប់គ្រាប់ដែរអាចចាប់ខ្លួនគេបាន " ប៉ន ណារ៉ាវិតនិយាយឡើងព្រោះគេយល់ពីការព្រួយបារម្ភនិងការហួងហែងដែរជេមមីណាយមានអោយប្អូនតែដរាបណាអ្នកម្ខាងទៀតមិនបានធ្វើខុសច្បាប់គេក៏គ្មានសិទ្ធធ្វើអ្វីលើអ្នកម្ខាងទៀតដូចគ្នា។

" ចាត់មនុស្សដែរនៅទីនោះតាមការពារដាំងដោយសម្ងាតកុំអោយពួកអាយដេនដឹងអោយសោះថានោះជាមនុស្សរបស់ពួកយើង " សាតាំង ឃិតធីភពដែលជាប្អូនពៅនិយាយឡើងព្រោះអ្នកដែរចាត់ទៅការពារនិងមើលថែជីវិតប្រចាំថ្ងៃរបស់ដាំងគឺជាមនុស្សរបស់ត្រកូលប៊ុនប្រាសិទ្ធ បូករួមនឹងអង្គរក្សដែរលោកប្រធានាធិបតេយ្យទៀតផង។

" សម្ឃឹមថាដាំងនឹងរីករាយនឹងការកម្សានលើកនេះចុះ " ហ្វស់និយាយឡើងក្នងចិត្តព្រោះការកម្សានលើកនេះរបស់ដាំងគឺមានភ្ញៀវមិនបានអញ្ចើញមកចូលរួម។

នៅក្នងទីក្រុងលោកប្រធានាធិបតេយ្យនិងបងប្អូនត្រកូលប៊ុនប្រាសិទ្ធកំពុងតែបារម្ភនឹងកូនក្រៅខោរបស់គេយ៉ាងខ្លាំង តែនាយល្អិតបែរជាកំពុងតែមានការសន្ទនាយ៉ាងរីករាយជាមួយនឹងមនុស្សប្លែកមុខដែរទើបតែចាប់នាយថើបមុននេះថែមទាំងសមីខ្លួនមិនទាំងដឹងផងថានោះគឺជាការថើបរបស់មនុស្សពេញវ័យ។

" លោកប្លែកមុខក្បាលរបស់លោកនៅមិនទាន់បាត់ហូរឈាមទេ លោកត្រូវការលាងរបួសទេ ដាំងមានប្រអប់ថ្នាំតែវានៅក្នុងរោងភ្នំដែរជាកន្លែងលំហែរបស់ដាំងដែលនៅខាងមុខ " ដាំងនិយាយឡើងទៅកាន់ជុងដោយសំឡេងរបស់គេពោលពេញទៅដោយភាពស្រទន់ដូចជាកូនក្មេង បូករួមនឹងខ្សែរភភ្នែករបស់នាយល្អិតដែរមើលទៅបរិសុទ្ធដូចទារកធ្វើអោយជុង រផាត់រផើយតាមសម្ដីតបស់ដាំងហើយក៏យល់ព្រមដើរតាមអ្នកម្ខាងទៀតដោយមិនខ្លាចថានៅក្នុងរោងភ្នំនោះអាចនឹងមានមនុស្សចេញមកសម្លាប់គេ។

ទោះបីជាគេលង់នឹងសម្រស់របស់នាយល្អិតក៏ពិតមែនតែសតិរបស់គេនៅមានគ្រប់គ្រាន់គេនៅតែមានការសង្ស័យនឹងត្រៀមខ្លួនជានិច្ចក្នុងការសម្លាប់អ្នកម្ខាងទៀតបើសិនជារាងស្ដើងជាមនុស្សដែរសត្រូវគេបញ្ចូនមកឬក៏ជាមនុស្សរបស់ប្រធានាធិបតេយ្យគេនឹងមិនរុញរាក្នុងការសម្លាប់អ្នកម្ខាងទៀត។

" នេះដល់ហើយរោងភ្នំដែរជាកន្លែងសម្រាកពីការលំហែរបស់ដាំង " រាងស្ដើងនិយាយរួចក៏ទាញរាងក្រាស់អោយអង្គុយលើកម្រាលដែលទន់ល្មើយដោយវត្តដែលពោលពេញទៅដោយផាសុខភាពទាំងនេះមិនសមនឹងលេចរូបរាងនៅក្នងព្រៃនិងរោងភ្នំបែបនេះឡើងវាហាក់ដូចជាមានមនុស្សរៀបចំអោយទុកជាមុន។

នៅពេលនេះរូបភាពរបស់ដាំងនៅក្នុងភ្នែករបស់ជុងគឺជាកូនអ្នកមានដែរត្រូវឪពុកម្ដាយទំរើសនិងតាមការពារដោយមិនស្គាល់ពីពិភបខាងក្រៅ តែសតិរបស់គេនៅតែដាស់តឿនគេដូចគ្នាថាវាអាចជាការសម្ដែររបស់អ្នកម្ខាងទៀតដើម្បីពន្យាពេលរបស់គេនិងកាត់បន្ថយការប្រុងប្រយ័តរបស់គេដើម្បីរងចាំជំនួយពីខាងក្រៅតែប៉ុណ្ណោះ។

" លោកប្លែកមុខនៅអោយស្ងៀមចាំដាំងលាងរបួសអោយ " រាងស្ដើងយកប្រអប់ថ្នាំមករួចក៏ដាក់ខ្លួនក្បែររាងក្រាស់បម្រុងនឹងលើសក់របស់រាងក្រាស់ឡើងដើម្បីលាងរបួសអោយអ្នកម្ខាងទៀត តែក៏ត្រូវរាងក្រាស់ចាប់ដៃរបស់នាយជាប់ហើយក៏គេចចេញ។

To be continued...

Beauty And The Beast ( ចប់ )Where stories live. Discover now