ភាគ ១០ លោកជាអ្នកជំងឺ

299 24 0
                                    

គេមានចំណែកពាក់ព័ន្ធនឹងត្រកូលប៊ុនប្រាសិទ្ធ និងរដ្ឋាភិបាលប្រទេសថឬអត់ ឬថានាយអាចពាក់ព័ន្ធនឹងម៉ាក់ ផាគីន ឬ ហ្វឺស កណផាត់?

គឺជាសំណួរដែលអ្នកកំលោះត្រូវការចម្លើយដាំងអង្រួនដៃគេ ដើម្បី ឈ្ងោកមុខឈ្ងោកមាត់ជូតសម្អាតដៃរបស់អ្នកកំលោះ នាយមិនដេញដោលសួរ នាំនាមត្រកូលរបស់គេដូចដែល ជុង គិតថានាយអាចនឹងសួរ ក្មេងប្លែកមុខនៅចំពោះមុខបង្ហាញឲ្យឃើញច្បាស់ថា នាយពេញចិត្តនឹងចម្លើយតែប៉ុណ្ណឹង។

"ជូតខ្លួនបន្ត" ដាំងងើបដើរដូចរត់ទៅយកចានដែកតូច ដែលនាយដាក់ទឹកមកនៅ ជិតខ្លួន ហើយយកកន្សែងពោះគោជ្រលក់ ព្យាយាមពូតឲ្យខ្លាំងៗ ប៉ុន្តែកម្លាំង កំហែងប៉ុនស្រមោចរបស់នាយ ឃើញកាយវិការពូតកន្សែងពោះគោកក្លិកកក្លាក់ នោះហើយជុងក៏ត្រូវលូកដៃទៅជួយពូត។

"អរគុណច្រើនលោកអាឆេន "

"ខ្ញុំទៅងូតទឹកល្អជាង" ដាំងជាអ្នកប្រាប់គេថានាយទៅដងទឹកពីដងអូរ នៅជិតល្អាងសម្រាករដូវក្តៅរបស់នាយប៉ុន្តែបែរជាគ្រវីក្បាលបដិសេធភ្លាម។

"មិនបានទេ ខ្លួនលោកក្តៅៗ យ៉ាងម៉េចក៏មិនដឹង តិចមិនស្រួលខ្លួន" ដើម្បីជាការបញ្ជាក់ពាក្យសម្តីខ្លួន រាងស្ដើងក៏លើកដៃស្ទាបថ្ពាល់របស់គេ ជុងខ្ជិលអធិប្បាយថាតាមធម្មតាគេគឺជាមនុស្សដែលមាន ខ្លួនក្ដៅស្នេញៗបែបនេះតាំងពីណាពីណីមកម៉្លេះ បើគេធ្លោយនិយាយតែមួយម៉ាត់ គេនឹងត្រូវអង្គុយអធិប្បាយរាប់ប្រយោគទម្រាំតែរាងស្ដើងយល់។

" ដាំងសុំការអនុញ្ញាតជូតខ្លួនឲ្យលោក " មារយាទរបស់នាយស័ក្តិសមនឹងបានទទួលការសរសើរ ព្រោះពេលរាងស្ដើងជូតដៃទាំងពីររបស់គេរួចរាល់ក៏ងើបលុតជង្គង់ ដើម្បីយកកន្សែងនោះជូតខ្លួនល្វែង លើឲ្យអ្នកកំលោះ ដាំងមិនបានក្រហមមុខឬបង្ហាញអាការៈញាប់ញ័រចំពោះ គេដូចមនុស្សទូទៅដែលគេធ្លាប់នៅជិត នាយគិតតែឈ្ងោកមុខឈ្ងោកមាត់ជូត ខ្លួនឲ្យគេ យកចិត្តទុកដាក់ធ្វើតួនាទីរបស់ខ្លួន រហូតដល់អ្នកកំលោះគិតថារាងស្ដើងក៏មានកន្លែងគួរឲ្យស្រឡាញ់ដែរ។

" រងាទេ?ចាំម៉ាភ្លែត ជិតរួចហើយ " ដាំងជូតផ្នែកខាងមុខរួចរាល់ នាយក៏ងើបទៅជូតខាងក្រោយ ចំណែកល្វែងក្រោមជុងបដិសេធដោយសំឡេងដាច់ខាតមិនឲ្យនាយមករញ៉េរញ៉ៃ ជាមួយគេ។

Beauty And The Beast ( ចប់ )Where stories live. Discover now