ភាគ ៣ ស្នាមថើបមនុស្សប្លែកមុខ

481 31 2
                                    

រាងក្រាស់បញ្ចេញសំឡេងតិចៗតាមបបូរមាត់ ធ្វើអោយនាយល្អិតញញឹមឡើងដោយភាពរីករាយ។

" លោកមិនទាន់ស្លាប់ទេឬ? "

នាយតូចមិនបានចាប់អារម្មណ៍នឹងសភាពរបស់អ្នកម្ខាងទៀតនោះទេ ព្រោះនាយកំពុងតែរីករាយនឹងការមានដង្ហើមរបស់អ្នកម្ខាងទៀត ដោយសារតែនាយមិនចង់ជួយអូសរាងក្រាស់កប់នោះទេ រាងគេធំជាងនាយខ្លាំងណាស់ នាយគឺអូសមិនរួច។

" លោក...លោកប្លែកមុខតើដាំង ត្រូវធ្វើយ៉ាងមិចបន្ដទៅ? ដាំងឆ្ងល់ៗ "

នាយតូចជ្រួញចិញ្ចើមដោយការងើយឆ្ងល់ព្រោះនាយមិនដឹងថាគួរធ្វើយ៉ាងមិចតនោះទេព្រោះឌេតឌី ប៉ាប៉ា និយបងប្រុសទាំង៣របស់នាយមិនធ្លាប់បង្រៀននាយពីរឿងទាំងនេះទេ។ នាយតូចមិនបានចាប់អារម្មណ៏នោះទេថារាងក្រាស់ដែរដេកស្ដូកនោះកំពុងតែប្រែខ្លួនដេកផ្ញារវិញ។

រាងក្រាស់កន្ក្រាក់ខ្លួនបន្តិចដោយការឈឺចាប់ព្រោះគេប្រែខ្លួនប៉ះរបួសរបស់ខ្លួនឯង។ ដាំង ឃើញបែបនេះក៏ស្ទុះខិតទៅជិតរាងក្រាស់រួចជួយទាញក្បាលរបស់រាងក្រាស់ដាល់គេងលើភ្លៅរបស់នាយ។

" ឈឺខ្លាំង? ក៏គួរតែឈឺនឹងហើយ ព្រោះលើដីរឹងសឹងស្លាប់ "

ត្របកភ្នែករបស់រាងក្រាស់ក៏បិទតិចៗទៅវិញ ចង្វាក់ដកដង្ហើមរបស់គេ៏ថេរទៅវិញ។ ឃើញបែបនេះដាំង ក៏អោនមើលមុខអ្នកកំលោះដែរនាយអោយខ្ចីភ្លៅកើយ ប្រហែលមកពីនាយមែនទេ ទើបការដកដង្ហើមរបស់រាងក្រាស់ក៏ស្ងប់ទៅវិញដោយមិនបានមើលទៅគួរអោយខ្លាចដូចពីដំបូង។

" ត្រង់នេះមានឈាមហូរ ឈាមហូរបែបនេះត្រូវតែលាងរបួស "

ដាំង សង្កេតឃើញមានកំណរឈាមជាប់លើស្នៀតក្បាលរបស់រាងក្រាស់ នាយតូចរៀបនឹងយកដៃទៅប៉ះរាងក្រាស់ក៏បើកភ្នែកឡើង ភ្នែករបស់គេគឺត្រជាក់ស្រប មានភាពកាចសាហាវ នៅក្នុងនោះ តែដាំង មិនបានខ្លាចនោះទេនាយថែមទាំងញញឹមដាក់រាងក្រាស់ទៀតផង។

" លោកដឹងខ្លួនហើយឬ? "

" ក្រអូប... "

ទោះបីជារូបរាងខាងក្រៅរបស់គេ បង្ហាញឲ្យឃើញដូចគេមានស្មារតីគ្រប់គ្រាន់ ប៉ុន្ដែអ្នកកំលោះនៅតែវិលមុខ និងមិនទាន់ដឹងខ្លួនពេញ១០០ភាគរយនោះមកពីគេបើកភ្នែកឡើងឃើញស្នាមញញឹមស្រស់របស់មនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាតហាក់ដូចទេវតាអញ្ចឹង។

Beauty And The Beast ( ចប់ )Where stories live. Discover now