ភាគ ៣៩ នឹករលឹក

294 19 0
                                    

ដើម្បីបង្ការការស្វែករក ទើបកំលោះប៊ុនប្រាសិទ្ធទាំងបីដោះខ្លួនមកនៅក្នុងបន្ទប់កញ្ចក់ ដែលអាចមើលឃើញបន្ទប់មួយទៀត ដែលមន្ត្រីត្រូវបានបញ្ជូនឲ្យមកនិយាយជាមួយជុង។ ពេលដែលជុងនៅទីនេះមានន័យថាកំលោះប៊ុនប្រាសិទ្ធទាំងបីក៏ត្រូវនៅជាមួយ ហើយពេលដែលគ្មានការដោះលែងគេក៏ត្រូវនៅទីនេះដូចគ្នា ប៉ុន្តែក៏មានពេលដែលជុងត្រូវបានទទួលការអនុញញាតឲ្យទៅសម្រាកនៅក្នុងបន្ទប់សម្រាប់ភ្ញៀវ កំលោះទាំងបីក៏បានសម្រាកដូចគ្នា ព្រោះមានបន្ទប់ទំនេរនៅទីបញ្ជាការប្រតិបត្តិការពិសេស។

ពេលវេលាកន្លងផុតទៅច្រើនថ្ងៃមានមន្ត្រីផ្លាស់ប្តូរគ្នាចូលមកសួរចម្លើយរួមទាំងនាំយកភ័ស្តុតាងជាច្រើនមកដែរ រហូតដល់ថ្ងៃនេះដែលលោកប្រធានាធិបតីស៊ីរ៉ាងក៏ធ្វើដំណើរមកបន្ទប់សួរចម្លើយដោយផ្ទាល់។

ប្រមុខប្រទេសដើរទៅអង្គុយនៅកៅអីទល់មុខនឹងជុង មាត់ក៏មានស្នាមញញឹមបន្តិចមុននឹងងក់ក្បាលដាក់ជាការរាក់ទាក់។

" លោកប្រធានាធិបតី "

" ចាត់ទុកថាពេលនេះខ្ញុំគ្មានតំណែង ប៉ុន្តែជាប្រជាជនរបស់ប្រទេសដែលមានឈ្មោះថាហ្វស់ ជីរ៉ាត់ឆាផុង ស៊ីរ៉ាងដែលចូលមកនិយាយជាមួយលោក "

" បាទទាន "

" មើលទៅលោកដូចជាក្បាលរឹងមិនអន់ទេ "

មាត់តបទទួលតែពាក្យពេចន៍ហៅហ្វស់ នៅតែផ្តល់កិត្តិយសក្នុងឋានៈជាប្រមុខរបស់ប្រទេស។ លោកប្រធានាធិបតីលូកដៃយកសំណុំឯកសារហើយបើកមើល។

" តាមរយៈការត្រួតពិនិត្យនិងប្រមូលភ័ស្តុតាង លោកគ្មានការពាក់ព័ន្ធនឹងក្តីរបស់អង្គភាពសម្ងាត់ ដែលមាននៅក្នុងសំណុំរឿងក្តីរបស់អង្គភាពប្រតិបត្តិការពិសេស "

" នេះជាការកាត់ក្តីឬអត់ លោកប្រធានាធិបតី "

" ខ្ញុំមិនបានលូកដៃមកជួយលោកទេ សូម្បីតែប៉ន ជេម និងសាតាំងក៏មិនរវីរវល់នឹងរឿងនេះដែរ ក្រៅពីនាំលោកមកទីនេះ ពួកគេផ្តល់ភាពយុត្តិធម៌ឲ្យលោក និងបើកឱកាសឲ្យមន្ត្រីធ្វើការរបស់គេ "

" ខ្ញុំដឹងថាគ្មានការជួយគ្នាឯង "

ពួកគេសុទ្ធតែជាមនុស្សប្រុសរឹងមាំ ប៉ឹងម៉ាត់ គោរពតួនាទី និងជឿជាក់ចំពោះខ្លួនឯង រួមទាំងស្មោះត្រង់និងយុត្តិធម៌ បើមានកំហុសមែនមិនចាំបាច់លូកដៃមកជួយ តែពួកគេនឹងពើងទ្រូងដើម្បីព្រមទទួលខុសត្រូវទង្វើរបស់ខ្លួន។វាជាកិត្តិយសនិងការរក្សាកេរ្តិ៍ឈ្មោះ។

Beauty And The Beast ( ចប់ )Where stories live. Discover now