ភាគ ២៣ ប្រពន្ធ

305 24 0
                                    

លោកប្រធានាធិបតីស្តាប់ការរាយការណ៍របស់កូនចៅក្រោមបង្គាប់ដោយទឹកមុខរាបស្មើ។ ជុង អាឆេនអាចនាំខ្លួនឯងគេចចេញពីការតាមដានរបស់ ខោតាំង បាន មិនត្រឹមតែប៉ុណ្ណឹងនៅនាំ ដាំង តាមទៅជាមួយទៀតផង។ បើគិតដល់ហេតុផល បើគេស្ថិតនៅក្នុងស្ថានការណ៍ដូចជាជុងក៏គេត្រូវតែនាំដាំងទៅជាមួយដែរ ព្រោះមិនប្រាកដចិត្តថានាយដឹងរឿងរបស់ខ្លួនច្រើនប៉ុណ្ណា។ អ្នកកំលោះចេញបញ្ជាដាក់កូនចៅរបស់ខ្លួនពីរបីប្រយោគទៀត មុននឹងចុចផ្តាច់ទូរសព្ទ។

លោកប្រធានាធិបតីមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ដាំងយ៉ាងខ្លាំង។ ទោះបីជាពេលនេះដាំងអាចនឹងមានសុវត្ថិភាពពេលនៅជាមួយនឹងជុង អាឆេន ប៉ុន្តែរាងស្ដើងអាចនឹងត្រូវកន្ទុយលេខពីក្រុមមនុស្សដែលកំពុងតែតាមរកបុរសម្នាក់នោះ ដែលហ្វស់ ជីរ៉ាត់ឆាជុនក៏គ្មានចម្លើយដូចគ្នាថាមានក្រុមណាខ្លះដែលតាមរកជុង អាឆេន។

" គេមិនបានទៅម្នាក់ឯង តែមានកូនចៅតាមការពារ "

"ជាការងារធំសម្រាប់ ខោតាំង "

ជេមមីណាយលើកដៃឈ្លីសៀតផ្កា រឿងនេះមិនមែនជារឿងដែលធ្វើឲ្យពួកគេអាចលេងសើចបាន វាពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ដាំងដែលពួកគេមើលរំលងមិនបានជាដាច់ខាត។

" ឯងមានគំនិតយ៉ាងណា? "

" គំនិតស្អីលោកប្រធានាធិបតី? "

" ជុង អាឆេន អាយដេន "

ជេមមីណាយ រូរ៉ាវិតអ៊ែនខ្នងផ្អែកនឹងសាឡុងនៅកន្លែងដែលបានណាត់ជួបគ្នា សម្រាប់គេ ជុង អាឆេន អាយដេន មិនមែនជាមនុស្សប្រុសដែលហៅបានថាអាក្រក់ពេញមាត់ តែអាម្សៀនោះនិងគេនៅក្នុងលោកផ្សេងគ្នា ហើយក៏ គ្មានឱកាសបានរាក់ទាក់គ្នាជាផ្លូវការបានតែម្តង។

" ប្រហែលជាមិនដឹងទេ តែអាម្សៀនោះមានឱកាសលើសពីម្តងក្នុងការអា.កប៉ន ប៉ុន្តែនៅតែព្រមដោះលែងឲ្យរស់ "

" ប៉នដែលមានឱកាស តែក៏ធ្វើឲ្យជុង អាឆេនរបូតពីដៃ ព្រោះចង់ចាប់ដោយអ្នកម្ខាងទៀតគ្មានរបួស "

" ប៉ន ប្រហែលជាខ្លាច ភូវិនទាញត្រចៀកឲ្យយារទេដឹង ហេ!លោក ប្រធានាធិបតី នេះជាពេលមកវិភាគរឿងចរិតរបស់ ជុង អាឆឹនឬអត់ "

Beauty And The Beast ( ចប់ )Where stories live. Discover now