ភាគ ១៨ ចេញដំណើរ

337 18 0
                                    

" ឬថាអាម្សៀនោះបានដំណឹងនាយធំហើយ? ”

“ ខ្ញុំមិនដឹងដែរលោកប្រធានផ្នែកច្បាប់ ”

" ខ្ញុំមិនជឿទេថា គ្រាន់តែធ្លាក់ជើងថ្មនាយធំនឹងងាប់ងាយៗបែបនេះ បើងាប់យ៉ាងហោចណាស់ក៏ត្រូវតែឃើញសាកសព "

“ តែម្តុំនោះជាពើងថ្មខ្ពស់ខ្លាំងណាស់ ”

មនុស្សដូចជា ជុង អាឆេន បើងាប់គឺបង្ហាញថាគេសុខចិត្តស្លាប់ ហើយគ្មានផ្លូវដែលគ្រាន់តែធ្លាក់ពីជើងថ្មនោះអាចកាត់ផ្តាច់ជីវិតនាយធំបាន បើសិនជុងនៅត្រូវការដកដង្ហើមទោះបីវាជាជ្រោះក៏រាងក្រាស់មានវិធីអោយខ្លួនឯងរស់បានដែរ។

" នាងយធំនឹងងាប់ គឺព្រោះគេសុខចិត្តងាប់តែប៉ុណ្ណោះ "

" ហើយបើនាយធំជ្រើសរើសធ្វើបែបនោះ លោកប្រធានផ្នែកច្បាប់ ”

សំណួរពីកូនចៅក៏មិនអាចធ្វើអោយហ្វឺសគិតថានាយធំរបស់គេនឹងបញ្ចប់ជីវិតខ្លួនឯងបែបនេះដែរ ព្រោះមនុស្សដូចជាជុង អាឆេនគ្មានផ្លូវធ្វើរឿងគួរអោយធុញទាំងអស់នេះទេ។

" នាយធំមិនធ្វើបែបនោះទេ "

" ឬថាឯងគិតថាម៉េច? "

" ខ្ញុំមិនហ៊ានមានយោបល់ដល់រឿងដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពរបស់នាយធំទេ "

ហ្វឺសបានត្រឹមតែព្យាយាមទាញមនុស្សម្នាក់នោះមកវិញតែប៉ុណ្ណោះ ព្រោះពេលនេះនៅក្នុងអង្គការរបស់ពួកគេកំពុងចែកបក្សពួកទៅហើយ ព្រោះតែជុងបានដំណឹងឈឹងតែម្ដង ពួកគេព្យាយាមទុកផ្លូវក្រោយអោយខ្លួនឯងហើយ។

" បើនាយធំងាប់ អាម្សៀតនោះមុខជាមិនរត់ទៅលំហែឲ្យរំភើបបែបនេះទេ ”

ក្នុងពេលដែលហ្វឺសកំពុងតែស្ទើរឆ្កួតក្នុងការរកជុង អាឆេននោះ រាងក្រាស់ពេលនេះបែរជាកំពុងតែប្រកែតគ្នាជាមួយនឹងក្មេងមិនចេះធំនៅក្នុងល្អាងមិនឈប់សោះ។

" អានេះយកទៅដែរបានទេ? "

ដំបូងដាំងក៏គ្រាន់តែប្រមូលរបស់របរដែលចាំបាច់និងស្ពាយកាបូបតែមួយដើរចេញពីល្អាង ប៉ុន្តែពេលដែលបានជុងមកក្លាយជាមិត្តរួមដំណើរមក រាងស្ដើងក៏ចង់ឱបនេះឱបនោះទៅជាមួយយ៉ាងច្រើនតែម្ដង។

Beauty And The Beast ( ចប់ )Where stories live. Discover now