ភាគ ៣៤ មនុស្សអាក្រក់ឬ?

239 25 0
                                    

" ប៉ាប៉ា! "

ប្រាសាទស៊ីរ៉ាងបើកស្វាគមន៍ភ្ញៀវសំខាន់របស់លោកប្រធានាធិបតី។ ប៉ុកកំពុងតែមិងមាំងនឹងក្មេងដែលរត់មកឱបស្វាមីរបស់នាយ ដែលហ្វស់ក៏ឱនទៅឱបនិងថើបថ្ងាសក្មេងម្នាក់នោះដែរ។

" រីករាយដែលបានជួបដាំង "

" រីករាយដែលបានជួបប៉ាប៉ា "

ដាំងតបដោយសំឡេងស្រស់ស្រាយ។

ប៉ុកចាំឈ្មោះរបស់ភ្ញៀវម្នាក់នេះបាន។ ក្មេងនេះឯងឬឈ្មោះដាំង គេស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ ស្អាតបរិសុទ្ធហាក់ដូចទេវបុត្រអញ្ចឹង។

" ស្អាតដល់ហើយ "

ឱបរាក់ទាក់ហ្វស់ រួចរាល់ដាំងក៏ងាកទៅចាប់អារម្មណ៍ប៉ុក។ ទេវបុត្រដែលប៉ុកទើបតែសរសើរមុននោះ កំពុងតែកែវភ្នែកមានពន្លឺផ្លេកៗព្រោះស្រឡាំងកាំងនឹងសម្រស់របស់លោកជំទាវរបស់ហ្វស់។

"អឺ...សួស្តីបាទ "

" អូនមកស្គាល់ដាំង សិនទៅនេះគឺដាំង ណាត់តាឆៃ ប៊ុនប្រាសិទ្ធ "

" ប្រាប់នាមត្រកូលដល់បងប្រុសស្អាតបានឬប៉ាប៉ា "

" ប្រាប់បាន ព្រោះបងប្រុសស្អាតជាភរិយារបស់ប៉ាប៉ា "

" រីករាយដែលបានស្គាល់បាទ "

ប៉ុកលូកដៃទៅរកដាំងដែលនាងរាងស្ដើងក៏លូកដៃមកចាប់ដោយ​ស្នាមញញឹម លោកជំទាវសប្បាយចិត្តដែលខ្លួនឯងមិនបានឡូឡារឿងនេះដាក់ស្វាមី មិនអ៊ីចឹងគេនឹងក្លាយទៅជាតួកំប្លែងនៅក្នុងខ្សែភ្នែករបស់ហ្វស់ ដែលប្រចណ្ឌហួងហែងមិនទំនងស្រួលមិនស្រួលអាចមានបញ្ហាឈ្លោះគ្នាទៀតផង ហើយនាយក៏បានទទួលមេរៀនបន្ថែមជីវិតគូត្រូវតែមានការយោគយល់និងជឿជាក់ចំពោះគ្នា មិនមែននិយាយតែមាត់តែនាយត្រូវធ្វើបែបនោះឲ្យបាន។

" យើងទៅអង្គុយនិយាយគ្នាល្អទេ? "

" បាទ ដាំងចង់និយាយជាមួយលោកជំទាវ "

ប៉ុកព្រមឲ្យដាំអចាប់ដៃស្តាប់រាងស្ដើងនិយាយពីនេះពីនោះហើយក៏ភ្លើតភ្លើន។ បើនាយមានកូនមុខមាត់ស្អាតនិងមានចរិតគួរឲ្យស្រឡាញ់ ដូចដាំងប្រហែលជាល្អមិនតិចនោះទេ។

Beauty And The Beast ( ចប់ )Where stories live. Discover now