ភាគ ២៦ នេះជាអារម្មណ៍អ្វី?

293 24 4
                                    

" ភីជុងង! "

ដាំងងើយមុខញញឹមពព្រាយពេលឃើញអ្នកបើកទ្វារផ្ទះ រាងស្ដើងអង្គុយបត់ជើងនៅលើកម្រាល នាយអង្គុយសម្លឹងមើលទ្វារដើម្បីរង់ចាំអ្នកកំលោះត្រឡប់មកវិញ ធ្វើឲ្យបេះដូងរបស់ជុងកន្ត្រាក់យ៉ាងខ្លាំងពេលឃើញស្នាមញញឹមរបស់ដាំង។

នេះដាំងកំពុងរង់ចាំគេត្រឡប់មកវិញអ៊ីចឹងឬ?

" ធ្វើអីហ្នឹង? "

" រង់ចាំភីជុងនោះអី ភីជុងមកវិញហើយ "

" ឃ្លានហើយនៅ?ញាំបាឥឡូវទេ? "

អ្នកកំលោះទិញរអាហារពេលល្ងាចមកដែរ ហើយក៏ដើរហួសរាងស្ដើងយកប្រអប់អាហារទៅដាក់នៅលើតុមូល ប៉ុន្តែដាំអបែរជានៅតែអង្គុយដដែល។

" ដាំង? "

" ដាំងងើបមិនរួច "

អ្នកកំលោះដើរមកលុតជង្គត់នៅទល់មុខរាងស្ដើង ប្រុសម្នាក់នេះចង់ធ្វើបាតុកម្មដាក់គេដោយការរអង្គុយបែបនេះមិនព្រមងើបឬយ៉ាងម៉េច។

" ជើងរបស់ដាំង...កើតប្រក្រៀវ "

" អង្គុយនៅត្រង់នេះយូរប៉ុណ្ណាហើយ? "

" តាំងពីភីជុងចេញទៅ "

ជុងដាក់ដៃលើជើងស្រឡូនរបស់ដាំអដោយការប្រុងប្រយ័ត្ន រាងស្ដើងចងចិញ្ចើមហើយស្រែតិចពេលរាងក្រាស់ចាប់លើកឲ្យអង្គុយលើភ្លៅរបស់នាយ។

" ទ្រាំបន្តិចណា៎ "

ដៃរបស់រាងក្រាស់ដាក់លើជើងស្រឡូនហើយក៏ជួយច្របាច់ឲ្យសាច់ដុំធូរស្រាល ទើបដាំងត្រសុលក្នុងរង្វង់ដៃរឹងមាំហើយក៏លូកដៃឱប.កគេដូចដែរធ្វើរាល់ដង។

" ភីជុងមិននៅដាំងខ្លាច "

" ខ្ញុំទៅរកការងារធ្វើ ហើយក៏បានការងារនៅជិតៗនេះឯង "

" ហើយហេតុអីភីជុងទៅយូរម៉្លេះ? "

" ខ្ញុំមានធុរៈផ្ទាល់ខ្លួន "

ដាំងមិនបានសួរបន្ត គិតតែសម្ងំនៅក្នុងរង្វង់ដៃអ្នកកំលោះយ៉ាងមានសេចក្តីសុខ ពេលជើងធូរស្រាលបាត់ប្រក្រៀវនាងក៏ធ្វើច្រមុះខិតខតមានអារម្មណ៍ដល់ក្លិនចម្លែកដែលជាប់នឹងរាងកាយរបស់ជុង។

Beauty And The Beast ( ចប់ )Where stories live. Discover now