ភាគ ២៨ មនុស្សសោះកក្រោះ

228 15 0
                                    

" អាប្រុសឆ្កួតម្នាក់នេះជាអ្នកណា? "

ហ្វតក្តៅក្រហាយពេលវីននី នៅតែមិនឈប់ចេញបញ្ជាឲ្យនាយតាមដាន ខោតាំងនិងរាយការណ៍រឿងរបស់ប្រុសម្នាក់នោះជារយៈ។

ខណៈពេលដែលខោតាំងក៏មានការសង្ស័យថារាងស្ដើងគួរតែមានចំណែកពាក់ព័ន្ធនឹងនាយធំអាឆេន ព្រោះនាយឃើញរាងស្ដើងញឹកញាប់ រហូតដល់ជឿថាវាមិនមែនជារឿងចៃដន្យ។

" មិនឃើញមានអីគួរឲ្យចាប់អារម្មណ៍ "

ប្រុសម្នាក់នេះប្រើជីវិតដូចជាសេដ្ឋីដែលមករកសេចក្តីសុខនៅក្នុងព្រៃ រយៈពេលជាច្រើនថ្ងៃដែលគេដើរព្រៃយ៉ាងមានសេក្តីសុខធ្វើខ្លួនដូចសេដ្ឋីបានរបស់លេងថ្មីនិងមិនបន្សល់ទុកស្លាកស្នាមចេញពីព្រៃនិងមិនរហេករហន់ចេញពីព្រៃចេះតែដេកនៅតាមផ្លូវដែលឆ្លងកាត់ដោយមិនប្រញាប់ប្រញាល់បែបនេះគេប្រហែលជាអ្នកទេសចរធម្មតាៗមិនគួរណាមានការពាក់ព័ន្ធអីនឹងក្រុមមនុស្សដែលតាមរកចៅហ្វាយរបស់នាយ ប៉ុន្តែពេលគ្មានបញ្ជាពីវីននី នាយក៏ត្រូវធ្វើតួនាទីរបស់ខ្លួនបន្ត។ ពេលនេះនាយនិងខោតាំងដើរចេញផុតពីព្រៃហើយ។ នាយដឹងថាក្រុងនេះមិនមែនជាទីក្រុងដែលជុងស្នាក់នៅ ហើយខោតាំងក៏មិនបានមានបញ្ហានឹងការតាមរកបើគេត្រូវការរកនាយធំគេគួរតែស្រូតរកទិន្នន័យ ប៉ុន្តែអ្វីដែលប្រុសម្នាក់នោះធ្វើពេលដែលធ្វើដំណើរមកដល់ក្រុងមួយនេះគឺទៅរកសេចក្តីនៅក្នុងបនស្រី។

" គ្រាន់តែជាប្រុសត្រេកកាម មាត់ដាច "

ហ្វតធុញទ្រាន់នឿយណាយនឹងការប្រើជីវិតរបស់ខោតាំងខ្លាំងណាស់។ គេអត់ឃ្លានរឿងស្រីណាស់ឬយ៉ាងម៉េច ទើបបានជាចូលទៅកន្លែងរក សេចក្តីសុខសម្រាប់មនុស្សប្រុសបីថ្ងៃជាប់គ្នា។ ខោតាំងជាបុរសដែលចូលចិត្តរឿងលើគ្រែបែបក្តៅគគុកមនុស្សស្រីដែលត្រូវគេហៅប្រហែលជាត្រូវស្រូបយកថាមពលអស់ពីរាងកាយ។ ពេលធៀបថាមពលរបស់គេពេលដែលវាយលុកនិងក្បួនក្បាច់ដែលគេយកមកប្រើ ហ្វតមិនបាននៅមើលទាល់តែរាងក្រាស់ចប់ភារៈកិច្ច។ នាយតែងតែលួចមើលមួយរយៈដើម្បីឲ្យប្រាកដចិត្តថាគេចូលទៅធ្វើភារៈកិច្ចសម្រាប់មនុស្សប្រុសពិតមែនតែទោះជាដូច្នោះក៏ដោយ ទោះបីជានឿយណាយ ជ្រេញ ខ្ពើមរអើមនឹងព្រឹត្តិកម្មរបស់គេ ប៉ុន្តែខោតាំងគឺជាបុរសដែលមានរូបរាងល្អនិងមានមុខមាត់សង្ហាម្នាក់។ រាងរបស់គេដូចអ្នកបង្ហាញម៉ូតសាច់ដុំតឹងណែនតាំងពីលើដល់ក្រោមថ្នាក់មើលដោយភ្នែកទទេនៅឃើញសាច់ដុំទឹករលកច្បាស់។ ហ្វតព្រមទទួលស្គាល់ថាបេះដូងរបស់នាយលោតញាប់នៅពេលខ្លះជាពិសេសពេលអាវុធប្រចាំកាយរបស់គេធ្វើឲ្យស្រីៗទាំងនោះស្រែកជួចថ្ងូរដូចជ្រូកត្រូវចាក់.ក បើសិនជានាយវិញប្រហែលជាមិនអាចទទួលយកវាបានទេ។

Beauty And The Beast ( ចប់ )Where stories live. Discover now