ភាគ ១៣ អង្គភាពសម្ងាត់

295 21 0
                                    

" ដាំងយល់ហើយ"

" ខ្ញុំនឹងដើរទៅអូរ "

ដាំងប្រាប់ផ្លូវរួចទើបជុងយកចានស្លាបព្រាដែលប្រើ ហើយទៅជាមួយដើម្បីលាងផង ហើយដងអូរមិនពិបាករកនោះទេព្រោះចេញពីល្អាងដើរបត់តែបន្តិចក៏ដល់ទៅហើយ អ្នកកំលោះឆ្លៀតឱកាសដោះសម្លៀកបំពាក់ដើម្បីចុះទឹកលាងជម្រះខ្លួនប្រាណឲ្យស្រស់ស្រាយនិងដើម្បីមកសង្កេតការណ៍ថាមានសកម្មភាពកើតឡើងឬអត់បើគេមិននៅក្នុងល្អាងជាមួយនឹងដាំង។

រាងកាយដ៏មានថាមពលហែលលេងនៅក្នុងទឹក ឲ្យខ្សែទឹកជួយម៉ាស្សាសាច់ដុំដែលខ្សោយរបស់គេឲ្យមានកម្លាំងម្តងទៀត ភាពត្រជាក់របស់ទឹកឱប ក្រសោបរាងកាយរបស់ជុង អាឆេន ទឹកហូរស្រក់ពីរាងកាយ ហាក់ដូចជា កំពុងបបោសអង្អែលពេលដែលគេឡើងឈរលើផ្ទាំងថ្ម រាងកាយននលគក ស្អាត និងអង់អាច សាច់ដុំហាប់ណែនរឹងមាំសម្បូរបែប ជុងគេហ្វឹកហាត់ការតស៊ូតាំងពីតូចរហូតដល់ធំរហូតដល់អាចប្រើវាបានយ៉ាងជំនាញដើម្បីការពារខ្លួន ស្មាធំទូលាយក៏បង្ហាញឲ្យឃើញពីភាពក្រអឺតក្រទមនិងមានអំណាចរបស់រាងក្រាស់ដូចគ្នា ចង្កេះឡើងទឹករលកដោយសាច់ដុំ ត្រគាករឹងមាំ និងភាពមហិមាអង្រួន ចិត្តដែលគេមិនគិតថានឹងបិទបាំង វាកំពុងតែបង្ហាញឫទ្ធិដោយភាពក្លាហាន អ្នកកំលោះបិទភ្នែកដើម្បីទទួលយកអារម្មណ៍ដែលកំពុងតែគ្រប់គ្រងរាងកាយរបស់គេ អារម្មណ៍ដែលមានដាំងគឺជាដើមហេតុមុននឹងទម្លាក់ខ្លួនទៅក្នុងទឹកហែលលេងឲ្យទឹកជួយកាត់បន្ថយអារម្មណ៍ទាំងនោះ។

"​ ដាំង ណាត់តាឆៃ " ជុង អាឆឹនហៅឈ្មោះរបស់ដាំងរង៉ូវៗនិងឲ្យពេលវេលាខ្លួនឯងនៅក្នុងទឹកដើម្បីកាត់បន្ដយនូវតម្រូវការរាងកាយរបស់គេដែលកំពុងដង្ហោយរកការដោះលែងនោះ។

វាជារឿងធម្មជាតិរបស់មនុស្សប្រុសដែលរាងកាយ តែងតែមានប្រតិកម្ម នឹងភាពទាក់ទាញជុំវិញខ្លួន ជាពិសេសរាងស្ដើងដែលមានរូបរាងមុខមាត់ត្រូវចិត្តរបស់គេ ជុង អាឆេនចូលចិត្តមនុស្សដែលមានសម្រស់ ធម្មជាតិ មិនចាំបាច់តុបតែងមុខមាត់ឲ្យក្រាស់ឃ្លីក មិនចាំបាច់តែងខ្លួនសិចស៊ី បង្ហាញលើបង្ហាញក្រោម ឬឲ្យដៃមនុស្សប្រុស ប៉ុន្តែអ្នកកំលោះក៏ជ្រើសរើសសេពគប់មនុស្សដែលផ្ទុយពីចំណង់ចំណូលចិត្តរបស់ខ្លួន ព្រោះមនុស្សទាំងនោះព្រមបែងចែកសេចក្តីសុខផ្លូវកាយឲ្យនាយដោយមិនគិតនឹងចងគេ អ្នកកំលោះមិនទាន់ត្រៀមខ្លួនសម្រាប់ការមានចំណងជួនកាលគេអាចគិតថាគ្មានថ្ងៃត្រៀមខ្លួននឹងទទួលយកចំណងនោះដូចគ្នា។

Beauty And The Beast ( ចប់ )Where stories live. Discover now