ភាគ ១៩ មិត្តរួមដំណើរ

239 23 1
                                    

ដាំងកាន់តែដើរយឺតទៅៗជើងទាំងពីររបស់នាយក៏ចាប់ផ្ដើមគ្មានកម្លាំងកំហែង។ ដាំងមិនធ្លាប់ដើរយូរជាប់គ្នាដល់ទៅច្រើនម៉ោងបែបនេះនោះទេ។ ការដើរព្រៃរបស់ដាំងគឺជាការដើរទៅជារឿយៗ គយគន់ផ្កា គយគន់បក្សាបក្សី យប់នៅត្រង់ណាក៏សម្រាកនៅទីនោះ ដែលតែងតែមានរបស់ងាយស្រួលរង់ចាំនាយ ប៉ុន្តែហេតុអីពេលនៅជាមួយជុងសំណាងបែបនោះបែរជាមិនកើតឡើងទៀតឡើយ។ ពេលនៅជុំវិញខ្លួនមានតែដើមឈើធំៗនិងសំឡេងសត្វបន្លឺឡើងជារយៈគួរឲ្យខ្លាចយ៉ាងម៉េចក៏មិន។ កាន់តែដើរកាន់តែជ្រៅកាន់តែដើរកាន់តែក្រាស់ ធ្វើឲ្យនាយត្រដុលទៅរកអ្នកកំលោះដោយមិនដឹងខ្លួន។

" ដាំងគ្មានកម្លាំងនោះទេ "

" ទើបតែដើរបានបន្តិចទេ "

" នេះហៅថាបន្តិចទៀតឬ ដាំងដើរឡើងជើងគ្មានកម្លាំងទៅហើយ ដាំងដង្ហក់ខ្យល់ ដល់ថ្នាក់ដកដង្ហើមមិនទាន់ទៅហើយ ហេតុអីបានជាហត់នឿយបែបនេះ ដាំងមិនធ្លាប់ហត់នឿយបែបនេះទេ"

អ្នកកំលោះចងចិញ្ចើម ខណៈដែលនាយបូបាច់រៀបរាប់។ គេមើលជើងដែលលេចចេញពីខោស្ដើងៗរបស់ដាំង។ ដាំងប្រហែលជាហត់នឿយមែនហ្នឹង តែក៏ព្យាយាមខាំមាត់សង្កត់ទ្រាំតាមដែលនាយទ្រាំបាន។

" សម្រាក១០នាទី "

" តែ១០នាទីទេឬ យើងសម្រាកមួយយប់មិនបានទេឬ "

" មិនបាន ព្រោះត្រូវឆាប់ទៅឲ្យឆ្ងាយដើម្បីសុវត្ថិភាព "

" មនុស្សរបស់ប៉ាប៉ាមិនធ្វើអីដាំងនោះទេ យ៉ាងច្រើនគ្រាន់តែចាប់ដាំងទៅឲ្យប៉ាប៉ា ហើយប៉ាប៉ាក៏បញ្ជូនដាំងឲ្យត្រឡប់ទៅផ្ទះវិញ ដាំងក៏ហត់ ហើយដាំងចង់ទៅផ្ទះិញហើយ "

" ទៅមិនទាន់បាន "

ដាំងមិនធ្លាប់មានអារម្មណ៍ហត់នឿយដល់ថ្នាក់នេះ ដាំងត្រូវចាប់ទាញឲ្យអង្គុយលើកំណាត់ឈើធំមួយ តែវាក៏មិនស្អាតនិងមិនគួរឲ្យអង្គុយដូច កំណាត់ឈើ ឬដុំថ្មដែរនាយធ្លាប់ជួបពេលធ្វើដំណើរម្នាក់ឯង ទើបរាងស្ដើងស្ទុះងើបហើយមើលវាដោយការមិនទុកចិត្ត។

" យ៉ាងម៉េច? "

អ្នកកំលោះចាប់ដៃរាងស្ដើងជាប់ ទើបដាំងចង្អុលទៅកំណាត់ឈើដែល សំបករបស់វាទទឹកទឹកភ្លៀង ទើបវាទន់ពេលអង្គុយធ្វើឲ្យនាយមានអារម្មណ៍ថាមិនស្រួលខ្លួន។

Beauty And The Beast ( ចប់ )Where stories live. Discover now