ភាគ ៣៧ ជំរើសរបស់នាយធំគឺសេរីភាព

200 18 0
                                    

" ប្រាប់អូនថាមើលថែខ្លួនឯងឲ្យបានល្អ ប៉ុន្តែក្លាយជាម៊ាំមីត្រឡប់ម៉ោរកដាំងបែបនេះវាជាស្អី? "

ដាំងធ្វើមុខមាំដាក់ទោសស្វាមី ខណៈដែលដើរទៅឈរក្បែរគ្រែលូកដៃអង្អែលថ្ពាល់អ្នកកំលោះថ្នមៗ រាងកាយរបស់ជុងជាច្រើនកន្លែងក៏មានរបួសដែលត្រូវគ្រាប់ តែចាត់ទុកថាសំណាងល្អដែលគ្រាប់អស់នោះមិនត្រូវចំណុចសំខាន់។ ជុងនឹងលាក់រឿងនេះទុកជាអាថ៌កំបាំង ព្រោះដាំងប្រហែលជាទទួលមិនបាន បើដឹងថាមុនមានរបួសអស់នេះត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ។ ជុងត្រូវការបញ្ចប់រឿងរបស់គេជាមួយអង្គភាពសម្ងាត់ ទើបព្រមប្រថុយយកខ្លួនឯងចូលទៅធ្វើពិធីលាដើម្បីចាកចេញពីអង្គភាព។ បើមិនដោយសារថ្វីដៃនៃការបាញ់តស៊ូរបស់គេ គេប្រហែលជាមិនបានមកដេកធ្វើម៊ាំមីនៅចំពោះមុខរាងស្ដើងបែបនេះនោះទេ។

" ក៏កើតហេតុហួសវិស័យតិចតួច "

ដាំងយំឡើងទឹកភ្នែកសឹងតែក្លាយជាឈាមពេលដែលអ្នកកំលោះ នៅក្នុងបន្ទប់វះកាត់តាំងពីស្គាល់គេ រាងស្ដើងត្រូវបង់ទឹកភ្នែករាប់មិនអស់ប៉ុន្តែនាយនៅតែស្រឡាញ់គេដដែល។

" ម៊ាំមីរបស់ដាំងត្រូវតែឆាប់ជាណា "

ដាំងឱនថើបថ្ពាល់របស់អ្នកកំលោះថ្នមៗ ដៃក៏ជួយវាសសក់ចេញពីមុខដោយការថ្នាក់ថ្នមដូចគ្នា។ ទោះគេក្លាយជាម៊ាំមីទៅហើយ តែជុងនៅតែជាម៊ាំមីដែលសង្ហាបំផុតក្នុងខ្សែភ្នែករបស់ដាំងដដែល។

" បងនៅមានអាការៈធ្ងន់ធ្ងរ ព្រោះតែត្រូវហៅថាម៊ាំមីនេះឯង "

ភរិយាដ៏ស្រស់ស្អាតពូកែរកពាក្យពេចន៍មកហៅគេបែបដែលគ្មានអ្នកណាហ៊ានហៅជុងបែបនេះនោះទេ។ ប៉ុន្តែបើសិនឲ្យគេដាក់ទោសរាងស្ដើង គេក៏ធ្វើមិនកើត។ បន្ទាប់ពីគិតថាសមាជិកគ្រួសារតាមចិត្តរាងស្ដើងពេក ពេលនេះជិងក៏ប្រាកដចិត្តហើយថា គេក៏ជាបុគ្គលម្នាក់ដែលចូលចិត្តធ្វើតាមចិត្តភរិយាមិនខុសពីអ្នកដទៃ នោះទេ ហើយអាចរាប់បានថាខ្លាំងជាងគេជាងឯងផង។

" បងហាមប្រកែកនឹងអូន ព្រោះពេលនេះបងពិតជាដូចម៊ាំមីមែនទែន "

ដាំងដាក់ខ្លួនអង្គុយលើកៅអី ដោយទាញដៃរបស់អ្នកកំលោះមកក្រសោបឆ្អឹបនឹងថ្ពាល់ដោយការប្រុងប្រយ័ត្នមុននឹងផ្អៀងមុខថើបខ្នងដៃរបស់គេ។

Beauty And The Beast ( ចប់ )Where stories live. Discover now