ភាគ ១១ លោកប្រធានាធិបតីស៊ីរ៉ាង

290 22 0
                                    

" ជុង អាឆេននៅតែនៅជាមួយដាំង? "

" បាទលោក " ខេននិងឆេលដែលមានទទួលតួនាទីរាយការណ៍ពីសកម្មភាពជុងនិងដាំងរាល់មួយម៉ោងម្តង។

លោកប្រធានាធិបតីស៊ីរ៉ាង ងើបចេញពីសាឡុង ហើយដើរទៅឈរនៅ មាត់បង្អួចភ្នែកសម្លឹងមើលទៅសួននៅក្នុងបរិវេនប្រាសាទជីរ៉ាត់ឆាផុន ប៉ុន្តែគំនិតរបស់គេមិនបាននៅនឹងសម្រស់ដើមឈើឬក៏ផ្កានោហទេ អ្នកកំលោះកំពុងតែនឹកដល់ដាំង ការបណ្តោយឲ្យនាយចេញទៅដើរលេងមានរឿងភ្លាំងភ្លាត់កើតឡើងហើយ។

" អ្នកប្រុសដាំងនាំលោកអាយដេនចូលទៅក្នុងល្អាង ហើយក៏មិនទាន់ចេញមកវិញនោះទេ មនុស្សរបស់យើងមិនអាចចូលទៅក្នុងល្អាងបាន ព្រោះមានមនុស្សរបស់លោកអាយដេន ក្រវែលនៅម្តុំនោះដូចគ្នា "

ម្នាក់ៗសុទ្ធតែប្រុងប្រយ័ត្ននិងការពារខ្លួនឯង ប៉ុន្តែមិនទាន់មានការប៉ះទង្គិចកើតឡើង ព្រោះសុទ្ធតែរង់ចាំបញ្ជាពីថ្នាក់លើរបស់ខ្លួន។

" សង្កេតបន្ត "

វាគឺជាជម្រើសដែលល្អបំផុតព្រោះជុងមិនធ្លាប់ស្គាល់ដាំង ចំណែកដាំងក៏មិនបានរស់នៅក្នុងប្រទេសថៃតាំងពីដើមមក ប៉ុន្ដែបើសកម្មភាពរបស់ពួកគេធ្វើអោយជុងសង្ស័យថាដាំងអាចនឹងជាប់ពាក់ព័ន្ធនឹងត្រកូលប៊ុនប្រាសិទ្ធ ឬក៏ប្រធានាធិបតីដូចជាគេនោះសុវត្តិភាពរបស់ដាំងនឹងក្លាយជាអាវុញរបស់ជុងក្នុងការចរចារជាមួយនឹងនាយជាមិនខាន។

ព្រះអើយ អាល្អិតរបស់ប៉ាប៉ា មានភ្ញៀវមិនបានអញ្ជើញរំខានពេលវេលា សម្រាករដូវក្តៅរបស់ដាំងហើយ! លោកហ្វស់ ជីរ៉ាត់ឆាផុន ស៊ុីរ៉ាងគិតក្នុងចិត្ត។

" បាទទាន "

" ព្យាយាមបំបែកដាំងឲ្យចេញពីជុង អាឆេនឲ្យឆាប់បំផុត មិនលើសពីពីរថ្ងៃ"

" បាទទាន "

ជុង អាឆេន អាយដេនជាមនុស្សបែបណាលោកប្រធានាធិបតីមិនចាប់អារម្មណ៍ ប៉ុន្តែបើសិនជាពីរនាក់នោះនៅជិតគ្នាតែពីរនាក់ ទោះបីនាយល្អិតមានចរិតខុសប្លែកពីមនុស្ស ទូទៅ ប៉ុន្តែដាំងក៏មានសម្រស់ស្រស់ស្អាត មិនថានារីឬបុរសៗតែងតែចូលចិត្តមើល សម្រស់ដែលធ្វើឲ្យភ្លើតភ្លើនភ្នែក ភ្លើតភ្លើនអារម្មណ៍ គេមិនត្រូវការប្រថុយនឹង ការភ្លាំងភ្លាត់ដែលកើតឡើងលើដាំងនោះទេ។

Beauty And The Beast ( ចប់ )Where stories live. Discover now