ភាគ ៣៥ លបជួបអូន

215 21 0
                                    

" វាជាការពិតទេ ដែលភីជុងជាមនុស្សនៅក្នុងអង្គភាពសម្ងាត់ " ហ្វស់ឱបក្រសោបដាំង ពេលដែលរាងស្ដើងស្លាកមន៍គេដោយមុខស្រស់ស្អាតដាមដោយទឹកភ្នែក។ ដាំងនៅតែយំអណ្តែតអណ្ដកដាក់ទ្រូងរបស់ប៉ាប៉ារបស់គេក្នុងងបន្ទប់សម្រាកសម្រាប់ភ្ញៀវជាបន្ទប់ដែលនាយធ្លាប់មកស្នាក់នៅ។

“ តែវាមិនបានអាក្រក់ដល់ថ្នាក់ហ្នឹង ”

" ត្រូវតែអាក្រក់ហើយ គេជាសត្រូវរបស់ប៉ាប៉ា "

" ដាំងស្តាប់ប៉ាប៉ា "

" ប៉ាប៉ាចង់លួងលោមដាំងមែនទេ ប៉ាប៉ាត្រូវប្រាប់ថាគេមិនមែនជាសត្រូវរបស់ប៉ាប៉ា តែប៉ាប៉ាប្រាប់ថាគេជាមនុស្សមិនល្អជាសត្រូវរបស់ប៉ាប៉ា បើគេជាសត្រូវរបស់ប៉ាប៉ា តើដាំងម៉េចនឹងអាចជួបគេបានទៅ ”

លោកប្រធានាធិបតីអង្អែលខ្នងរាងស្ដើងថ្នមៗ។ គេមិនបាននិយាយគឺដើម្បីឲ្យពេលវេលាអោយជុងដោះស្រាយ​ខ្លួនឯង តែការដែលហ្វស់ប្រាប់ដាំងវាក៏មិនមែនជារឿងខុស ព្រោះវាជារឿងដែលនាងគួរតែដឹងគ្រាន់តែការយល់របស់ដាំង វាខុសប្លែកពីការយល់របស់ពួកគេ។

“ គេមិនមែនជាមនុស្សមិនល្អទេដាំង ដាំងចង់និយាយជាមួយគេមើលសិនទេ "

ឃើញទឹកភ្នែករបស់រាងស្ដើងហើយ លោកប្រធានាធិបតីក៏ទន់ចិត្តលូក ទោះដាក់លក្ខខណ្ឌដាច់ខាតដល់ជុងទៅហើយ ប៉ុន្តែបើវាជាតម្រូវការរបស់ដាំង លោកប្រធានាធិបតីក៏យល់ព្រមឲ្យកំលោះទាំងពីរបានជួបគ្នាម្តងទៀត ហើយបន្ទាប់ពីនោះជុងត្រូវតែឆាប់ចាត់ការខ្លួនឯងមុនមកទទួលដាំងទៅមើលថែ។

" អត់ទេដាំងមិនទៅជួបគេទេ ”

" ដាំងអាចជួបគេហើយនិយាយជាមួយគេបាន ”

" ដាំងជួបគេដោយវិធីណាទៅដាំងជួបគេមិនបាន គេគឺជាសត្រូវ របស់ប៉ាប៉ា គេត្រូវតែជាមនុស្សមិនល្អមែនទេ បើជាមនុស្សល្អហេតុអីក៏ជាសត្រូវរបស់ប៉ាប៉ា "

" អាល្អិតកាន់តែផ្តេសផ្តាសហើយ ”

ហ្វស់ក្រសោបមុខរបស់ដាំងជួយជូតទឹកភ្នែកឲ្យដែលរាងស្ដើងយំអណ្តែតអណ្ដកឡើងទន់ខ្លួន។

Beauty And The Beast ( ចប់ )Where stories live. Discover now