ភាគ ២៧ នេះគឺការប្រចណ្ឌ

269 18 2
                                    

ដាំងអង្គុយឈ្ងោកមុខនៅចុងគ្រែ រាងស្ដើងបានឮសំឡេងទ្វារបន្ទប់ទឹក បើកហើយក៏បិទ ប៉ុន្តែនៅតែមិនហ៊ានងើយមុខមើលអ្នកកំលោះ។ នាយកំពុងតែបន្ទោសខ្លួនឯងដែលធ្វើខ្លួនមិនល្អបែបនេះដាក់រាងក្រាស់ម៉េចនឹងបានទៅ ហេតុផលអីទៅដែលធ្វើឲ្យនាយហ៊ានឡូឡានិងរករឿងរាងក្រាស់បែបនេះ។

" ដាំង... "

" ដាំងមិនឮទេ " ដាំងទោះបីដឹងខ្លួនថាខុសធ្វើខ្លួនមិនគួរឲ្យស្រឡាញ់ដាក់រាងក្រាស់ ប៉ុន្តែពេលដែលបានឮសំឡេងអ្នកកំលោះក្លិនទឹកអប់របស់មនុស្សស្រីក៏តាមមកដាស់តឿនការចងចាំនាយជានិច្ច ទើបបបូរមាត់តូចច្រមិចបញ្ចេញវាចាមិនគួរឲ្យស្រឡាញ់ចេញមកម្ដងទៀត នោយាយរួចនឹកឃើញថាខ្លួនឯងនិយាយមិនល្អនឹងរាងក្រាស់ដាំងក៏ខ្ចីបបូរមាត់ណែនមិនព្រមនិយាយអ្វីបន្ដ។

ម៉េចក៏ដាំងនិយាយបែបនោះដាក់ភីជុងទៀតហើយ!

រាង្សដើងភ័យខ្លាចនឹងគំនិតខ្លួនឯងមិនតិចនោះទេ តែបេះដូងរបស់នាយ វាច្រាស់ច្រាល់ដល់ថ្នាក់មិនអាចគ្រប់គ្រងបាន តើមានអីកើតឡើងចំពោះនាយឲ្យប្រាកដទៅ។

" ដាំង...និយាយជាមួយបងបន្តិចបានទេ? "

" ដាំងមិនចង់និយាយជាមួយភីជុងទេ "

អ្នកណាទៅចង់និយាយទៅ នាយមិនចង់និយាយជាមួយនឹងគេសូម្បីតែបន្តិច ពេលមេះអារម្មណ៍ដែលចង់រកវត្ថុម្យ៉ាងមកវ៉ៃក្បាលរបស់រាងក្រាស់ វានៅតែជ្រួលច្រាលក្នុងចិត្តរបស់នាយមិនទាន់បាត់នោះទេ។

" ត្រូវតែនិយាយ "

" មិននិយាយ ចង់និយាយក៏ទៅនិយាយជាមួយអ្នកផ្សេងទៅ "

ដាំងតបបែបនេះហើយក៏ខាំបបូរមាត់ខ្លួនឯង នាយនិយាយស្តីមិនគួរឲ្យស្រឡាញ់ទៀតហើយ បើអ្នកមើលថែទាំង១២បានឮមុខជាលើកដៃស្ទាបទ្រូងហើយធ្វើឫកចង់ខ្យល់គរទាំងអស់គ្នាមិនខាន។

" និយាយជាមួយបងបន្តិចទៅ និយាយគ្នាបន្តិចទៅល្អទេ "

រាងកករាស់នៅតែចិត្តត្រជាក់ដាក់ដាំងបានយ៉ាងចម្លែកហើយថែមទាំងប្រើសំឡេងលួងក្មេងនិយាយជាមួយនឹងរាងស្ដើងទៀតផង អ្នកកំលោះ មានអារម្មណ៍រីករាយដោយប្រាប់មិមត្រូវ ពេលដែលដឹងថាកូនឆ្មាមួយនេះកំពុងតែប្រចណ្ឌហួងហែងគេហើយថែមទាំងប្រចណ្ឌដោយមិនដឹងខ្លួនទៀតផង។

Beauty And The Beast ( ចប់ )Where stories live. Discover now