ភាគ១ ដាំង ណាត់តាឆៃ ប៊ុនប្រាសិទ្ធ

541 34 1
                                    

" រឿងរំភើបប្រចាំឆ្នាំរបស់ ដាំង ចាប់ផ្ដើមទៀតហើយ "

ម្ចាស់រាងកាយស្រឡូនតូចច្រឡឹង បែរទៅនិយាយជាមួយនឹងអ្នកបំរើដែរមានកម្ពស់ទាប់ជាងគេដោយអារម្មណ៍រំភើបលាក់មិនជិតទាល់តែសោះ។ ដាំង ណាត់តាឆៃ ប៊ុនប្រាសិទ្ធ ធំពេញវ័យក្លាយជាកម្លោះរូបស្រស់ ដោយមានសម្បុកសរដូចជាព្រិល បបូរមាត់ស៊ីជំពូរស្រស់ មុខរបស់គេគឺភ្លឺថ្លាដែរចាការផ្គុំរវាងឪពុកជនជាតិថៃនិងម្ដាយជនជាតិចិន។ ធ្វើអោយអ្នកកំលោះមានភាពសម្បូរបែបស្រស់ស្អាតជាងនារីៗហើយក៏មើលទៅដូចជាទេវបុត្រដើរដីអញ្ចឹង។

ដាំង ពាក់ឈុតគេងដែរធ្វើពីសូត្រ ដៃកាន់តុក្កតា សក់ខ្មៅក្រោបរបស់គេធ្វើអោយគ្រប់កាតវិការរបស់គេដូចជារូបគំនូអញ្ចឹង។ នាយដើរទៅអោបអ្នកមើលថែម្ដងមួយៗ ដោយនាយដាក់ផែមការចេញទៅសិក្សាស្វែងយល់ពីជីវិតដែរនៅខាងក្រៅភូមិគ្រឹះ បើហើយនេះក៏មិនមែនជាលើកទីមួយដែលនាយចេញទៅរកបទពិសោធន៍នៅខាងក្រៅភូមិគ្រឹះនោះទេ។ ដាំងលួចសាកចេញពីភូមិគ្រឹះលើដំបូងនៅអាយុ១៨ឆ្នាំ។ នាយហៅវាថាជាការសិក្សាពីជីវិតក្រៅភូមិគ្រឹះ តែអ្វីដែរមិនគួរអោយជឿនោះគឺនាយក៏ត្រឡប់មកវិញដោយសុវត្តិភាពថែមទាំងវាជាបទពិសោធន៍ដ៏រំភើបរបស់នាយផងដែរ។

ហើយក្នុងពេលដែលនាយជាប់ចិត្តនឹងការលួចចេញបែបនេះនាយក៏ធ្វើវាជារៀងរាល់ឆ្នាំ រហូតដល់កំណត់២ខែទើបនាយព្រមត្រឡប់មកភូមិគ្រឹះវិញ។ អោយហៅថាជាការលួចយ៉ាងមិចទៅបើអ្នកមើលថែទាំង១២របស់នាយសុទ្ធតែដឹងគ្រាន់តែពួកគេមិនចង់ធ្វើអ្វីដែរជំទាស់ចិត្តរបស់អ្នកប្រុសតូចពួកគេតែប៉ុណ្នោះ។ ការលួចចេញទៅក្រៅរបស់នាយមិនមែនគ្មានអ្នកណាដឹងនោះទេជាពិសេសគឺខាងប្រធានាធិបតី ហ្វស់ ជីរ៉ាត់ឆាផុង ស៊ីរ៉ាង គឺបញ្ចូនមនុស្សជាសម្ងាត់សម្រាប់ការពារនាយតូច។

ពួកគេរ្រើសរើសមិននិយាយពីវាងព្រោះនេះជាមោទនៈភាពរបស់ដាំង ដែលនាយគិតថានាយអាចមើលថែខ្លួនឯងបានដោយមិនចាំបាច់បងៗរបស់នាយ។ ហើយលោកប្រធានាធិបតី ហ្វស់ ជីរ៉ាត់ឆាផុងក៏មានចេតនាអោយអ្នកមើលថែរបស់ដាំង ដឹងពីរៅងនេះព្រោះមិនចង់អោយពួកគេឆ្លេឆ្លានិងព្រួយបារម្ភពីនាយតូចហើយព្យាយាមរកវិធីរារាំងនាយតូចមិនអោយចេញក្រៅ។

Beauty And The Beast ( ចប់ )Where stories live. Discover now