ភាគ ២៥ អារម្មណ៍ចម្លែក

257 20 0
                                    

" ភីជុងចង់ទៅណាឬ? "

ដាំងអង្គុយនៅលើគ្រែដេក ព្រោះវាគឺជាគ្រឿងសង្ហារិមដែលអង្គុយ ស្រួលបំផុតនៅក្នុងបន្ទប់នេះ នាយសម្រូតចុះពីគ្រែដេកហើយរត់ទៅរកគេមុននឹងត្រូវជុងលើកដៃម្ខាងពាំងបង្កាមិនឲ្យនាយចូលមកជិតជាងនេះ។

" ខ្ញុំទៅរកការងារធ្វើ "

" ដាំងចង់ទៅដែរ "

" ដាំងទៅមិនបានទេ "

បើដាំងពិតជាទៅជាមួយនឹងគេនោះពួកគេនឹងក្លាយជាចំណុចចាប់អារម្មណ៍ហើយ ដាំងក៏តាមគេតោងគេដូចតាំងម៉ែ ធ្វើឲ្យគេមានពេលឯណាទៅចាត់ការសភាពអារម្មណ៍ដែលកំពុងតែត្រូវការដោះលែង។

" ដាំងចង់ទៅជាមួយភីជុង ដាំងសន្យាថានឹងនៅស្ងៀមៗ " ស្ងៀមបានមិនដល់ពីរនាទី ចាត់ទុកថាគឺជារឿងដែលមិនគួរឲ្យជឿខ្លាំង ណាស់សម្រាប់ដាំងទៅហើយដាំងញញឹមស្រស់ដាក់រាងក្រាស់ តែអ្នកកំលោះគ្រវីក្បាលបដិសេធតែម្ដង។

" ដាំងមិនចូលចិត្តខាងក្រៅមិនអញ្ចឹង? "

" ដាំងធ្លាប់ប្រាប់ឬថាដាំងមិនចូលចិត្តខាងក្រៅ? "

" ក៏ដាំងខ្លាចមិនអញ្ចឹង "

" ក៏ខាងក្រៅមានតែមនុស្សគួរឲ្យខ្លាច "

" អ៊ីចឹងនៅក្នុងនេះហើយ "

ជុងសរុបសេចក្ដីរួចកហើយបែរខ្លួន ប៉ុន្តែទៅណាក៏មិនបានពេលត្រូវរាងស្ដើងស្ទុះមកឱបរឹតដៃនាយយ៉ាងជាប់តែម្ដង។

" ដាំងចង់ទៅដែរ ដាំងមិនចង់នៅម្នាក់ឯង "

" ដាំងចូលចិត្តដើរលេងម្នាក់ឯងមិនអញ្ចឹង "

" តែពេលដាំងដើរលេងម្នាក់ឯង ដាំងមិនធ្លាប់ជួបរឿងគួរឲ្យខ្លាច ដាំងសំណាងល្អមករហូត ពេលមកដើរលេងជាមួយភីជុង ដាំងមិនធ្លាប់សំណាងល្អសោះនេះណា "

នេះរាងស្ដើងកំពុងតែចោទប្រកាន់ថា គេគឺជាអ្នករារាំងសំណាងឬក៏អត់ ឬដែលធ្ងន់ធ្ងរជាងនោះ គឺគេជាមេស៊យសម្រាប់នាយហើយវាយ៉ាងម៉េច សម្រាប់ជុង អាឆេនមិនធ្លាប់ជឿលើរឿងសំណាងអីស្រាប់ទៅហើយ។

" ទៅដេកចាំទៅអាល្អិត "

អ្នកកំលោះនិយាយដោយទឹកមុខធម្មតា សំឡេងក៏រាបស្មើមិនបានបង្ហាញ ឲ្យឃើញអីបន្តិចថាអាណិតស្រឡាញ់រាងស្ដើងនោះទេ ប៉ុន្តែដាំងនៅតែឱបដៃរាងក្រាស់ណែនក៏រាងស្ដើងមិនចង់នៅម្នាក់ឯងហ្នឹងណា។

Beauty And The Beast ( ចប់ )Where stories live. Discover now