ភាគ ៣១ ហួងហែង

231 18 2
                                    

" ដាំងលែងចង់ដើរហើយ "

" បងប្រាប់ឲ្យចាំនៅផ្ទះក៏មិនស្តាប់ "

ដាំងឱបចង្កេះរាងក្រាស់ហើយក៏ងក់ងរឡើង នាយមិនអឹមអៀននឹងការបង្ហាញក្តីស្រឡាញ់ចំពោះបុរសដែលនៅក្បែរកាយ។ រាងស្ដើងឆ្អឹបថ្ពាល់នឹងដើមទ្រូងរឹងមាំ ខណៈពេលដែលជុងឱបក្រសោបរាងស្ដើងនាំត្រឡប់មកផ្ទះវិញបន្ទាប់ពីទទួលទានអាហាររួច។

" ក៏ដាំងមិនចង់ទៅណាឆ្ងាយពីភីជុងហ្នឹងណា "

ចម្លើយរបស់រាងស្ដើងគួរឲ្យស្រឡាញ់ដល់ថ្នាក់អ្នកកំលោះហាមាត់ស្តីឲ្យមិនរួច បើដាំងមិនចេញមកជាមួយ គេនឹងទិញអាហារពេលព្រឹកត្រឡប់ទៅផ្ទះវិញជាបន្ទាន់ ប៉ុន្តែរាងស្ដើងក៏ងរង៉ក់ចង់ចេញមកជាមួយ ទាំងដែលរអ៊ូរទាំថាឈឺពេញខ្លួនសឹងតែដើរមិនរួច។

" ស្អែកនេះឲ្យដាំងទៅទទួលពេលចេញពីធ្វើការណា៎ "

" លែងខ្លាចអ្នកក្រៅហើយឬ? "

" ខ្លាចតែដាំងមិនមើលអ្នកណា ចាំមើលតែបងតែម្នាក់ប៉ុណ្ណោះ ដាំងនឹងចេញទៅបហជិតចេញពីធ្វើការ បែបនេះដាំងនឹងមិនចាំបាច់នៅម្នាក់ឯងយូរ "

ដាំងធុញទ្រាន់នឹងនៅក្នុងផ្ទះជួល ហើយជុងចង្អុលឲ្យរាហស្ដើងមើលទៅយានដ្ឋានជួសជុលយានយន្តដែលគេធ្វើការ វានៅឆ្ងាយពីផ្ទះជួលតែបន្តិចតែប៉ុណ្ណោះ។

" មិនបាច់ប្រញាប់ទៅទេ "

អ្នកកំលោះបញ្ជាព្រោះរាងស្ដើងមិនមែនទាក់ទាញភ្នែកប្រុសធម្មតាៗឯណា បើនាំចេញទៅណាមកណាជាមួយមនុស្សប្រុសមួយចំនួននាំគ្នាតាមមើលសឹងបាក់ក ធ្វើឲ្យគេត្រូវឱបក្រសោបជាប់ទ្រូងរហូតព្រោះខ្លាចមានអ្នកមកដណ្ដើម។

" ត្រូវចេះប្រយ័ត្នខ្លួនផង "

" ដឹងហើយបាទ~ បើមានអ្នកណាធ្វើអីដាំង ដាំងនិងស្រែកឲ្យខ្លាំងៗបែបនេះបងច្បាស់ជាបានឮ "

អ្នកកំលោះឱបចង្កេះអ្នកដែរជាភរិយាដើរកាត់កន្លែងទទួលភ្ញៀវ ដែលម្ចាស់ផ្ទះជួលអង្គុយ ស្រីម្នាក់នោះអត់នឹងសម្លក់សម្លឹងខ្នងរបស់ដាំងមិនបាន តែនាងក៏មិនបានមានអារម្មណ៍ស្អប់ខ្ពើមអីប្រាកដប្រជា គ្រាន់តែជ្រេញដែលកំលោះរូបសង្ហាម្នាក់នោះតែងតែធ្វើមុខសោះអង្គើយដូចរូបចម្លាក់ ប៉ុន្តែពេលនៅជាមួយប្រពន្ធមុខខ្សែភ្នែកឲ្យស្រទន់តែម្ដង។

Beauty And The Beast ( ចប់ )Where stories live. Discover now