ភាគ ៩ មុខមាត់ខ្ញុំគួរឲ្យស្អប់

321 27 0
                                    

" ឈប់គ្រង់ហ្នឹង ” ជុងចេញបញ្ជាដោយលើកដៃម្ខាងដើម្បីរក្សាគម្លាតរវាងគេនិងនាយមុខស្រស់ដែលកំពុងដាក់សម្ពាធគេដោយស្នាមញញឹមមិនដឹងក្តីរងាឬថាគេគួរតែពិចារណាឡើងវិញ និងហៅហ្វតឲ្យមកចាត់ការនាយឲ្យចប់រឿងចប់រ៉ាវ។

“កុំខ្លាចដាំង គ្រាន់តែជូតខ្លួនឲ្យ”

" មិនចាំបាច់ "

" ចាំបាច់ ខ្លួនលោកស្រមេកស្រមគណាស់ មុខមាត់ក៏គួរឲ្យស្អប់ណាស់ ដែរត្រូវតែសម្អាតឲ្យមានអនាម័យសិន "

" មុខមាត់ខ្ញុំគួរឲ្យស្អប់ណាស់? "

" នឹងហើយមុខមាត់លោកគួរឲ្យស្អប់ខ្លាំងណាស់ មើលចុះមុខមានស្នាមប្រឡាក់ប្រឡូសពេញហ្នឹង​ " ជុងមិនមែនជាបុរសលង់នឹងរូបសម្រស់ខ្លួនឯង តែតាមរយៈកញ្ចក់ដែលគេឆ្លុះវាញឹកញាប់ គេសឹងតែជឿជាក់ថារូបរាងមុខមាត់របស់ខ្លួន នៅឆ្ងាយពាក្យចោទប្រកាន់របស់នាយឲ្យសន្លឹម។

" យប់នេះនឹងបានដេកលក់ស្រួលដាំងចង់ធ្វើជាគិលានុបដ្ឋាកយិកាយូរហើយតែប៉ាប៉ាមិនអនុញ្ញាតឲ្យដាំងរៀន"

" ជាគំនិតដែលត្រឹមត្រូវ " ជុងរអ៊ូរទាំដាក់ខ្លួនឯងជាលើកដំបូងដែលគេយល់ស្រប នឹងការទូន្មានរបស់ក្រុមគ្រួសារនាយ មិនដឹងថានាយរឡិករឡក់ ព្រោះក្រុមគ្រួសារអប់រំឬ មកពីខ្លួនឯង ឬថាមកពីនាយសាងរូបភាពបោកប្រាស់គេឲ្យប្រាកដ។

" លោកថាម៉េច? "

"អត់មានទេ"

"អ៊ីចឹងដាំងនឹងមើលថែលោកបន្ត ពេលនេះលោកគឺជាអ្នកជំងឺរបស់ដាំង" ក្មេងរឡិករឡក់ម្នាក់នេះមិនចេះប្រយ័តមនុស្សទេឬយ៉ាងមិច គេនិងនាយជាមនុស្សប្រុសដែលទើបតែស្គាល់គ្នា ការនៅជិតគ្នាដែលកើតឡើងហួសហេតុ វាមិនសូវស័ក្តិសមក្នុងពេលដែលនាយស្រស់ស្អាតបែបនេះមើលទៅនាយដូចជាមកដើម្បីតែមានទំនាក់ទំនងភ្លើងចំបើងជាមួយគេ។

" ជូតខ្លួនសិនជុងនឹងបានដេកលក់ស្រួល "

ដាំងស្ទុះទៅលុតជង្គង់នៅចំពោះមុខអ្នកកំលោះហើយស្រវាចាប់ដៃ គេដែលលូកមកសំកាំងកណ្តាលអាកាសគ្រប់គ្រងវាដោយដៃស្រឡូនទន់លឿយ មុននឹងយកកន្សែងពោះគោជ្រលក់ទឹក ដែលនាយត្រៀមទុកមកជូតម្រាមដៃរឹងមាំម្តងមួយៗ។

Beauty And The Beast ( ចប់ )Where stories live. Discover now