ភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់នាងក៏ត្រូវបានកាត់ទោសដោយច្បាប់ដែលបានកំណត់ តែជាការកំណត់ឡើងដោយគេបង្កើតឡើងដើម្បីដាក់ទោសមនុស្សស្រីដូចជានាង អោយរងទុក្ខទោសទៅតាមបាបកម្មដែលខ្លួនបានសាងជាទណ្ឌកម្មដែលធ្វើអោយជីវិតនាង រស់មិនខុសពីស្លាប់រស់ដើម្បីតែសងបាបកម្មមួយនេះ ចង់រស់ក៏ពិបាកចង់ស្លាប់ក៏មិនបានចឹងនាងមានតែទ្រាំរស់ទាំងត្រដរអោយដល់ដង្ហើមចុងក្រោយរបស់ខ្លួនទៅចុះ។