គាត់ស្រែកខ្លាំងៗដល់ថ្នាក់ ថេយ៉ុង ត្រូវដកទូរស័ព្ទ
ចេញពីត្រចៀកសិនព្រោះសម្លេងវាលាន់ឮដល់ខាងក្រៅពេកចង់បែកក្រដាសត្រចៀក។
គេដាក់ទូរស័ព្ទនឹងត្រចៀកវិញហើយនិយាយ
"ខ្ញុំទៅមិនកើតទេអ្នកម៉ាក់ ឆេមីន កំពុងនៅផ្ទះខ្ញុំ
នាងកំពុងសន្លប់"
"ថាមិច...ឆេមីនសន្លប់!អាថេ!!
ចាំមើលតែកូនប្រសារម៉ាក់នឹងចៅម៉ាក់កើតអី
ម៉ាក់សម្លាប់ឯងមុនទេ"
"ម៉ាក់កុំទាន់មកជេរខ្ញុំពេលនេះអី ខ្ញុំកំពុងឈឺ
ក្បាលផង"
"បើឯងមកមិនកើត ចាំម៉ាក់ទៅក៏បាន"
គ្រាន់តែនិងចប់គាត់បិទភ្លាមហើយទម្លាក់ខ្លួនលើ
សាឡុងមួយទំហឹង គាត់ដកដង្ហើមញាប់ៗរហូតយក
ដៃទៅប៉ះនឹងដើមទ្រូង។គាត់ស្រែកហៅអ្នកបំរើ
"មានអ្នកណានៅទីនេះទេ?"
"ច៎ា អ្នកស្រីមានការអី"
គាត់និយាយទាំងដង្ហក់
"ឆាប់ទៅយកប្រេងខ្យល់ឲ្យយើងបន្ទិច
យើងគាំងបេះដូងស្លាប់អីឡូវនឹងហើយ"
"ច៎ាៗអ្នកស្រី"
អ្នកបំរើគ្រាន់តែឮបែបនេះភ្លាមអ្នកបំរើស្ទុះទៅរកភ្លាម
ហើយអ្នកបំរើផ្សេងទៀតក៏មកជួយច្របាច់ដៃជើងឲ្យ។
មួយសន្ទុះក្រោយមកគាត់ក៏បានធូស្រាលខ្លះ
"ឆាប់ទៅហៅ ជុងហ្គុក ឲ្យយើងបន្ទិច"
"ច៎ា អ្នកស្រី"
អ្នកបំរើឡើងទៅបន្ទប់ ជុងហ្គុក ហើយគោះទ្វារ
តុក!តុក!តុក!
"អ្នកណានឹង?"
អ្នកកម្លោះដើរទៅបើកទ្វារទាំងមិនពាក់អាវបង្ហាញ
ល្វែងលើដែលមានសាច់ដុំទាំងកង់ៗសស្គុះធ្វើឲ្យអ្នកបំរើខំទប់អារម្មណ៍មិនហ៊ានសម្លឹងទៅគេទៀត។
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?