Episode 39

1.7K 79 0
                                    

នៅតាមផ្លូវទៅផ្ទះ ឆេមីន ស្ងៀមស្ងាត់មិននិយាយអ្វីសូម្បី

តែបន្តិច ទឹកមុខក៏ស្រងូតស្រងាត់ ភ្នែកគិតតែពីសម្លឹង

មើលទៅទិដ្ឋភាពខាងក្រៅតាមកញ្ចក់ឡាន។ជីមីន ដែល

ជាអ្នកបើកឡានក៏ឧស្សាហ៍ដៀងមើលនាង

"ឯងកើតអីឬអត់?"

ដោយឃើញនាងស្ងៀមស្ងាត់ខុសពីរាល់ដង គេក៏ដាច់ចិត្ត

សួរ។ ឆេមីន ក៏ងាកមក ជីមីន ហើយញញឹមបន្ទិច

"មិនអីទេ គ្រាន់តែមានអារម្មណ៍ថាមិនស្រណុកចិត្ត"

"មិនសប្បាយចិត្តអញ្ចឹង យប់នេះគួរតែផឹកបន្ទិចទេ?"

ជីមីន ស្នើឡើង។ឆេមីន ក៏ងក់ក្បាល

"អឹម...ក៏ល្អ។ និយាយអញ្ចឹងម៉េចក៏មុននេះឯង

និយាយថាឯងជិតរៀបការជាមួយយើង?"

រាងតូចរំលឹកដល់រឿងដែលទើបតែកើតឡើងមុននេះ ជីមីន

ក៏ធ្វើភ្នែកឡឹងឡង់ហើយសើចបន្ទិច

"អឺ....យើងចេះតែនិយាយទៅ ឯងកុំគិតច្រើនពេក"

"ហឹម...."

ឆេមីន ក្រហែមបន្ទិចក៏ផ្ដេកក្បាលលើទម្រហើយងាកទៅ

ខាងក្រៅវិញ។ចំណែកអ្នកកម្លោះវិញ មាត់ប្រាប់ថាមិនឲ្យ

គេខ្វល់ តែគេវិញបែរជាគិតរហូត បើសិនជាអាចគេឲ្យពាក្យ

ដែលនិយាយមុននោះក្លាយជាការពិតណាស់។រាល់ថ្ងៃនេះ

គេអាចនៅក្បែរនាង ប្រៀបដូចជាគ្រួសារតែមួយ អ្នកដទៃ

មើលមកគេគិតថាជាគូសង្សារ តែការពិតក៏គ្មានអ្វីលើសពី

មិត្ត។គេដឹងថា ឆេមីន មិនអាចទទួលយកគេលើសពីមិត្ត

នឹងបងប្រុសឡើយ ព្រោះគេខុសតាំងពីថ្ងៃចាប់ផ្ដើម ដែល

ទៅសុំនាងធ្វើជាមិត្តទាំងដែលក្នុងចិត្តវាលើសពីមិត្តបាត់

ទៅហើយ។

"ក្មេងៗចង់ញុាំការ៉េមទេ?"

ភរិយាសម្អប់Where stories live. Discover now