បន្ទាប់ពីទៅគិតលុយថ្លៃចំណាយរួចហើយ ថេយ៉ុង ក៏
នាំ ឆេមីន ទៅកន្លែងបើកថ្នាំ។
"នាងចាំនៅត្រង់នេះហើយខ្ញុំទៅយកថ្នាំឲ្យ"
ថេយ៉ុង ប្រើសំដីយ៉ាងរាបស្មើមិនគំរោះគំរើយដាក់នាង
ក៏ងក់ក្បាល
"ច៎ា"
"ទៅអង្គុយនៅកៅអីសិនទៅ"
ចប់សម្ដីគេដើរទៅបាត់។ នាងតូចលើកខ្សែកាបូបដាក់
លើស្មាហើយទៅអង្គុយតាមដែរគេប្រាប់
ងឺត!!ងឺត!!ងឺត!!
កំពុងតែតម្រង់ជួរដើម្បីបានទទួលថ្នាំ ស្រាប់តែទូរស័ព្ទ
រោទ៍ញ័រឡើង បញ្ជាក់ថាមានគេខលមក
"អាឡូ ហានី!"
"អាឡូ ថេ!មិចក៏មិនឃើញបងមកសួរសុខទុក្ខអូនថ្ងៃ
នេះអញ្ចឹង ដឹងទេថាអូននឹកបង"
ហាណា ព្យាយាមនិយាយ ដោយសម្លេងយ៉ាងស្រទន់
ធ្វើដូចជាកំពុងអន់ចិត្តនឹងគេ។ថេយ៉ុង វិញក៏មិនបាន
និយាយអ្វីច្រើន
"សុំទោសណា ថ្ងៃនេះបងមានការរវល់ មិនបានទៅ
មើលអូនទេ"
តាមពិតគ្រាន់តែជូនភរិយាទៅផ្ទះវិញវាមិនមែនជារឿង
ធំដុំណាស់ណាទេ។ តែដោយសាររឿងការពីយប់មិញ
គឺអ្នកចាត់ការរបស់គេបានខលមកប្រាប់ថា មានពួក ប៉ាប៉ារ៉ាសុី បានលួចថតរូបរបស់ ថេយ៉ុង នឹង ហានី ដែលបានមកជួបគ្នានៅក្នុងមន្ទីរពេទ្យ ផ្ញើមកឲ្យគាត់
ដើម្បីចង់បានប្រាក់មួយចំនួនជាថ្នូរ។
ពួកវាបានគំរាមថាបើសិនជារូបនេះបែកធ្លាយទៅខាងក្រៅប្រាដកជាល្បីសុះសាយមិនខានថា
<តារាសម្តែង គីម ថេយ៉ុង បានលួចផិតក្បត់ភរិយា
ដែលទើបរៀបការមកជួបស្រីកំណាន់នៅមន្ទីរពេទ្យ>
អ្នកចាត់ការបានហាមមិនឲ្យគេទៅជួបនឹង ហានី មួយរយៈសិន ព្រោះមិនចង់ឲ្យមានរូបភាពចេញមក
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?