Chaeminនៅផ្ទះកំពុងតែវីវក់រៀបចំអាហារសម្រាប់ស្វាមីទីង!ទីង!ទីង!
សម្លេងកណ្តឹងនៅមុខផ្ទះរោទ៍ឡើងនាងដឹងថាអ្នកណាមកក៏ប្រញាប់ទៅបើកទាំងសប្បាយចិត្ត។តែនាងត្រូវភ្ញាក់ផ្អើលនឹងចម្លែកចិត្តជាខ្លាំងស្នាមញញឹមរលាយបាត់អស់ព្រោះ
Taehyungមិនបានមកតែម្នាក់ទេ។ថែមទាំងមានមនុស្ស
ស្រីប្លែកមុខមកជាមួយផង។
HanaពេលដែលឃើញChaeminភ្លាមក្នុងចិត្តចង់តែ
ហក់ទៅបំបាក់កសម្លាប់ចោលឲ្យផុតពីមុខពីមាត់កុំឲ្យមក
ធ្វើជាឆ្អឹងទទឹងកក្នុងរឿងនាងដើម្បីងាយស្រួលនឹងយក
Taehyungមកគ្រប់គ្រងជាកម្មសិទ្ធរបស់ខ្លួន។ទាស់តែ
មិនទាន់មានឪកាសទើបខំទប់អារម្មណ៍ហើយប្រឹងញញឹម
ញញែមយ៉ាងសុភាពរាបសា"សួស្តីអ្នកនាងChaemin"
"អូ...ច៎ាសួស្ដី!!"នាងតូចនិយាយទាំងភាំង។
នាងងាកមកមើលមុខTaehyungហើយចង់សួរថាស្រី
ម្នាក់នេះជាអ្នកណា។រាងក្រាស់ដឹងពីអារម្មណ៍នាងក៏ណែនាំ"Chaeminហ៎ា..នេះគឺKim Hanieជា..ជា"
បានប៉ុណ្ណេះក៏និយាយលែងចេញព្រោះមិនដឹងត្រូវណែនាំ
Hanieនៅក្នុងឋានះអ្វី។តែHanaព្រោះតែចង់ឲ្យនាងតូច
ស្លាប់ចិត្តក៏និយាយជំនួសដោយមិនខ្មាសអៀន"ខ្ញុំគឺជាសង្សារបងTae តែពេលនេះគាត់រៀបការជាមួយ
អ្នកនាងហើយអញ្ចឹងខ្ញុំជាសង្សារចាស់របស់គាត់"
"Hanie!!!"Taehyungហៅនាងតិចព្រោះមិនពេញចិត្តនឹងសម្ដីដែលនាងនិយាយមុននេះ។តែHanaមិនខ្វល់ហើយធ្វើមុខដូចគ្មានអ្វីកើតឡើង
"Aww!!អូននិយាយអីខុសមែនទេ?
បងក៏ដឹងថាអូនមិនចេះនិយាយកុហកដែរ"ប្រើសម្ដីមិនគ្រប់នាងនៅទាញដៃរាងក្រាស់មកកៀកកើយ
បញ្ឈឺរដោយមិនខ្លាចចុះនរកបន្ទិចឡើយ។
រាងក្រាស់ព្យាយាមបះដៃនាងចេញដែរតែទាស់ត្រង់កែវភ្នែក
ភរិយាកំពុងសម្លឹងមើលមកដោយការខូចចិត្តក៏ខ្ចិល ចាំបក
ស្រាយតាមក្រោយដើម្បីកុំឲ្យមានមន្ទិលសង្ស័យ។
Chaeminគ្រាន់តែឮបែបនេះក៏ធ្លាក់ទឹកមុខថែមទាំងបាន
ឃើញរូបភាពផ្ទាល់ភ្នែកបែបនេះទៀតបេះដូងក៏ចាប់ផ្ដើមឈឺខ្ទោកៗដូចជាមានគេមកជាន់ឈ្លី តែខំលាក់អារម្មណ៍
លាក់ពិរុត ព្យាយាមមិនគិតទៅរឿងអាក្រក់ៗ។
នាងតូចនិយាយខ្លីៗ
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?