"អត់ទេម៉ាក់ ហឹុកៗ ខ្ញុំអត់បានគិតបែបនឹងទេ ហឹុកៗ"
នាងតូចស្រែកយំទាំងការឈឺចាប់ ដៃម្ខាងព្យាយាមចាប់ដៃ
គាត់កុំឲ្យធ្វើចលនាបាន
"ម៉ាក់!ម៉ាក់ឈប់ធ្វើបាបបងមីនណា"
ណាអីុន រត់ទៅទាញ អ្នកស្រី លី ចេញហើយប្រញាប់
លើក ឆេមីន ឲ្យងើបឈរឡើង។ការពិតពេលដែលនាង
ចូលបន្ទប់ពីនាងមិនបានបិទទ្វារទេ នាងនៅឈរផ្អិបនឹង
ទ្វារហើយរង់ចាំស្ដាប់មើលស្ថានការណ៍។ឮសម្លេងស្រែកយំនាងក៏ដាច់ចិត្តប្រញាប់រត់មកការពារបងស្រី ទោះបន្ទាប់ពីនឹងនាងត្រូវអ្នកម៉ាក់ដាក់ទោសក៏នាងព្រម តែនាងមិនអាចអោបដៃឈរមើលគាត់ធ្វើបាបបងស្រីឡើយ ទោះបីជាកូនម្ដាយផ្សេងគ្នាក៏ដោយ។
អ្នកស្រី លី ធ្វើមុខកាចហើយតម្លើងសម្លេងដាក់ ណាអុីន
"ឯងមកចេះដឹងអីដែរ ឆាប់ចេញភ្លាម!
នេះមិនមែនជារឿងរបស់ឯង!"
"មិចក៏ម៉ាក់ថាមិនមែនជារឿងរបស់ខ្ញុំ
នេះគាត់ជាបងស្រីខ្ញុំណា"
ណាអុីន ទាញក្បាលបងស្រីឲ្យមកផ្អែកលើទ្រូងរបស់ខ្លួន
ហើយអង្អែលក្បាលលួងលោមគាត់ដើម្បីកាត់បន្តយការ
ភ័យខ្លាចរបស់គាត់ នេះជាលើកទី1ដែលនាងចេញមុខការ
ពារ ឆេមីន បែបនេះ។ឯ ឆេមីន វិញពេលនៅអ្នកនៅខាង
ខ្លួន ការពារខ្លួនបែបនេះក៏បានធូរស្រាលបន្ទិចហើយរំភើប
លាយឡំទឹកភ្នែកព្រោះនាងនៅតែភ័យខ្លាច ខ្លាចការវាយ
ដំមុននេះធ្វើឲ្យនាងត្រូវប្រឈមមុខនឹងការបាត់បង់កូនដូចលើកមុនទៀត។វាធ្វើឲ្យនាងមិនអាចចបញ្ឃប់ទឹកភ្នែកបាន
អ្នកស្រី លី សើចចុងមាត់បន្ទិចហើយនិយាយចំណុចដ
ដែលចាក់ដោតរបស់ ណាអុីន
"ឯងដែលចាត់ទុកវាជាបងដែរ?ក្រែងកាលពីមុនឯងស្អប់វាហី!"
នាងតូច ណាអុីន នៅស្ងៀមទ្រឹងមួយភ្លែត កែវភ្នែកចាប់
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?