Episode 36

1.8K 82 0
                                    

បន្ទាប់ពីនិយាយគ្នាលេងមួយសន្ទុះ ជុងហ្គុក ក៏សុំលាមក

ផ្ទះមុន ដោយហេតុថាវាយប់ជ្រៅដែលហើយ ណាមួយថ្ងៃ

ស្អែកគេមានការងារត្រូវថតទាំងព្រឹក។ ពួកគេទាំងបួនក៏

យល់ហើយក៏មកជូនដំណើរមកដល់មុខរបងផ្ទះ។ កន្លែង

ចតឡាន

"លាហើយពូតូច"

ជូមី លាដៃក្រវីទៅកាន់ ជុងហ្គុក ដោយញញឹមចេញធ្មេញ

ជុងហ្គុក ក៏ឈ្ងោកអោនទៅរកនាងតូចបន្ទិចដោយយកដៃ

អង្អែលសក់ថ្មម

"បាទ ចាំថ្ងៃក្រោយពូមកលេងទៀត"

"ច៎ាសពូតូច"

គេងើបឈរមកវិញហើយមើលមុខអ្នកទាំងបីឆ្លាស់គ្នាព្រម

ទាំងនិយាយ

"ខ្ញុំទៅសិនហើយបងទាំងបី"

"បាទ/ច៎ាស"

ជីមីន យូរ៉ាន់ នឹង ឆេមីន ឆ្លើយព្រមគ្នា។ឆេមីន ក៏បន្ថែម

ដោយការបារម្ភ

"បើកឡានឲ្យស្រួលបួលណាជុង"

"បាទបង"

គេដើរចូលទៅក្នុងឡានហើយក៏កាច់សោរបញ្ឆេះបើកចេញទៅក្រោមក្រសែភ្នែកជនទាំងបួន

"តោះយើងចូលផ្ទះវិញ"

ជីមីន បបួលគ្រប់គ្នាហើយក៏លើកបី ជូមី ដែលស្ងាបហា

មាត់យ៉ាងធំ មើលទៅប្រហែលជាងងុយខ្លាំងហើយ។

ជីមីន បី ជូមី ដើរនាំមុខ ដោយ ឆេមីន ដើរក្រោយគេ តែ

នាងក៏មិនភ្លេចចាក់សោររបងដែរ ការពារក្រែងមានចោរ

លួចចូលផ្ទះ។កំពុងតែចាក់សោរនាងក៏ក្រឡេកទៅផ្លូវនៃត្រើយម្ខាង នាងបានឃើញមនុស្សប្រុសស្លៀកពាក់ខ្មៅ

តាំងពីក្បាលដល់ចុងជើង មិនលើកលែងសូម្បីតែម៉ាសនឹង

មួក។គេកំពុងតែឈរសម្លឹងមកកាន់នាងយ៉ាងស្ងៀមស្ងាត់

ក្នុងចិត្ត ឆេមីន ហាក់ដូចជាប្រហែល ធ្លាប់ឃើញនៅកន្លែង

ណា ទាំងកម្អស់នឹងរូបរាង គឺដូចជាមនុស្សធ្លាប់ស្គាល់ តែ

ភរិយាសម្អប់Where stories live. Discover now