Episode 12

2K 81 0
                                    

 "មិនអីទេ បើគ្មានកន្លែងទៅអូននៅស្នាក់ក្នុងផ្ទះ

      បងសិនក៏បាន"

     "អរគុណណាស់ ថេ ហឹុកៗ"

នាងធ្វើជាញញឹម    ហើយស្ទុះទៅអោបកគេម្ដងទៀត

ទាំងយំសស្រាក់ អ្នកកម្លោះក៏អោបតបទៅវិញហើយ

យកដៃទះខ្នងនាងតិចៗជាការលួងលោម គេមិនដឹង

ថានេះគឺជាល្បិចរបស់ស្រីកញ្ច្រោងដែរព្យាយាមបង្កើត

ឡើងដើម្បីបាននៅក្បែរគេកាន់តែជិតនឹងកាន់តែងាយ

ស្រួលនឹងដណ្ដើម

     "តោះចូលក្នុងមក"

     "ហឹុកៗ...ច៎ា"

គេនាំនាងចូលទៅក្នុងផ្ទះស្របពេលដែលអ៊ុំ   លី គ្រា

នាងតូចចេញមកពីបន្ទប់ទឹកដូចគ្នា។ឆេមីន ដើរចេញ

មកដោយស្លេកស្លាំងនឹងគ្មានកំលាំងទាល់តែមានអ្នក

ជួយគ្រាទើបដើរចេញមករួច។    គ្រាន់តែឃើញ ហានី

ភ្លាមនាងតូចឈរទ្រឹងបេះដូចចាប់ផ្ដើមធ្វើទុក្ខដូចមាន

អ្នកមកកាប់ចិញ្រ្ចាំវា តែនាងព្យាយាមធ្វើឬកពារធម្មតា

ណាមួយពេលនេះនាងគ្មានកម្លាំងទៅតតាំងនឹងគេទេ

ហាណា ពេលឃើញ  ឆេមីន ដែលជាសត្រូវបេះដូង

នៅនឹងមុខបែបនេះ  ក្នុងចិត្តចង់តែហក់ទៅបំបាក់កឲ្យ

បាត់ផុតពីមុខពីមាត់នាង   ដោយសារតែ ឆេមីន ម្នាក់

គត់ កុំអីនាងអាចយក ថេយ៉ុង បានតាំងពីយូរបាត់ទៅ

ហើយ។ដោយពេលនេះនាងមិនអាចធ្វើអ្វីបាន នាងក៏

ទៅអោបដៃម្ខាងរបស់អ្នកកម្លោះយ៉ាងកៀកកិត ដូចជា

ចង់បញ្ឃឺរនាងតូចអោយស្លាប់ចិត្ត តែត្រូវនាងតូចងាក

មុខចេញ។  មិនមែននាងមិនឈឺហើយមិនខ្វល់ទេ តែ

នាងមិនចង់ឲ្យរូបភាពបែបនេះនៅដក់ជាប់ក្នុងការចង

ចាំរបស់នាង ធ្វើឲ្យឈឺក្បាលនៅថ្ងៃមុខ។

     "សួស្តី អ្នកនាង ឆេមីន! សួស្តី អ៊ុំស្រី! "

ភរិយាសម្អប់Where stories live. Discover now