ក្មេងទាំងពីរពេលដែលត្រូវ ថេយ៉ុង បីត្រកងពួកគេមិន
ឡូឡាសូម្បីតែបន្តិច។ខុសពីរាល់ដងគឺក្រៅពីមនុស្សជិត
ស្និទ្ធគឺគេមិនឲ្យប៉ះខ្លួនប្រាណទេ គឺកំណាញ់ខ្លួនណាស់។
នេះប្រហែលជានិស្ស័យឪពុកនឹងកូនដែលធ្វើឲ្យពួកគេជិត
ស្និទ្ធយ៉ាងលឿនដូច្នេះ ទាំងមិនទាន់មានអ្នកណាប្រាប់ថា
ថេយ៉ុង នេះជាប៉ារបស់ពួកគេ។
ថេយ៉ុង ប្ដូរទឹកមុខមករីករាយយ៉ាងរហ័សហើយ
ប្រញាប់និយាយបង្វែរសាច់រឿងព្រោះមិនចង់ឲ្យរាត្រីនេះ
សោកសៅទៅតាមដែរ។
"អញ្ជើញអ្នកនាងចូលអង្គុយ"
គេហៅ យូរ៉ាន់។នាងញញឹមហើយក៏ដើរចូលតុ និយាយពីនាងតូច ជូមី វិញ គ្រាន់តែមកដល់ក៏រត់ទៅរកពូ
តូចរបស់គេជាប្រញាប់ ដោយមាន ជុងហ្គុក នៅត្រដាងដៃ
ស្វាគមន៍ដោយក្ដីស្រលាញ់។
ថេយ៉ុង ងាកមក ជីមីន ម្ដង។មើលទៅគេដូចជាមិនសូវមើ
ពេញចិត្តនឹងខ្លួនឡើយព្រោះទើបតែប៉ះទង្គិចសំំដីគ្នា តែ
ក្នុងនាមខ្លួនជាម្ចាស់ផ្ទះត្រូវតែរាក់ទាក់ដល់ភ្ញៀវ។
គេញញឹមបន្ដិចហើយក៏និយាយ
"អញ្ជើញលោកចូលអង្គុយដូចគ្នា"
ជីមីន បានត្រឹមតែសម្លឹងមុខតែមិននិយាយតបត គេដើរទៅបាត់ដោយមានអ្នកស្រីគីមស្វាគមន៍។ថេយ៉ុង បី
កូនទាំងពីរដាក់កៅអីក្បែរខ្លួនទាំងសងខាង។ពួកគេក៏ចាប់
ផ្ដើមសំណេះសំណាលគ្នាបណ្ដើរហើយញុាំអាហារបណ្ដើរ
នាំឲ្យអាហារមួយពេលនេះពិតជាពិសេសជាខ្លាំង។
ថេយ៉ុង ដួសអាហារឲ្យកូនហើយសួរនាំក៏ដឹងថាពួកគេ
ឈ្មោះ លី រ៉ាសុី,លី រ៉ាសុីន តែគេនៅមិនទាន់ប្រាប់ថាខ្លួន
ប៉ាបង្កើតរបស់ពួកគេទេ។គេរង់ចាំពេលវេលាសមស្រប
មួយសិន
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?