“ចុះពេលដែលបងចេញពីទីនេះទៅ តើបងទៅនៅ
ផ្ទះរបស់បងវិញមែនទេ?”
ជុងហ្គុក សួរឡើង ឆេមីនក្រវីក្បាលតិចៗ
“អត់ទេ បងទៅកន្លែងដែលគ្មានគេស្គាល់”
“កន្លែងណាទៅ?!”
ជុងហ្គុកសួរឡើងទាំងជ្រួញចិញ្ចើម
“បងមិនទាន់ដឹងទេ សំខាន់ពេលនេះបងចង់ចេញ
ពីផ្ទះនេះឲ្យបានឆាប់បំផុត”
នាងពោលទាំងទឹកមុខអស់សង្ឃឹម អ្នកស្រីគីម ក៏
ស្រែកហៅអ៊ំស្រីមេផ្ទះ
“អ្នកមីង!អ្នកមីង!”
“ច៎ាសៗអ្នកស្រី!”
“អុំ៊ជួយទៅប្រមូលខោអាវនឹងអីវ៉ាន់របស់ ឆេមីន
ជំនួសនាងផង”
“ច៎ាសអ្នកស្រី!”
និយាយចប់គាត់ក៏ប្រញាប់ចូលទៅក្នុងបន្ទប់ដាក់
សម្លៀកបំពាក់ហើយចាប់ផ្តើមរៀបបត់វាដាក់ក្នុង
វ៉ាលី។អ្នកស្រីគីមងាកមកនិយាយជាមួយនាងវិញ
“ម៉ាក់ឲ្យអ្នកមីងរៀបចំហើយ កូននៅសំរាកសិន
ទៅ ចាំអ្នកមីងរៀបរួចហើយចាំកូនចេញទៅ
ម៉ាក់មិនហាមឃាត់កូនទេ”
“ច៎ាសអ្នកម៉ាក់”
នាងតបទៅគាត់វិញទាំងញញឹមខ្ចិបហើយក៏ផ្ដេកខ្លួនគេងលើគ្រែវិញ អ្នកស្រីគីមនឹងជុងហ្គុកក៏ដើរ
ចេញមកវិញទុកឲ្យនាងសំរាកឲ្យបានស្រួល។
តែការពិតនាងមិនបានគេងលក់ឡើយ នាងកំពុង
តែគេងផ្អៀងខ្លួនយំយ៉ាងស្ងាត់បំផុត គ្មានអ្នកឮតែ
វាឈឺខ្លាំងណាស់។នាងអោនមុខចុះបន្ទិចហើយ
យកដៃអង្អែលពោះស្រាលៗហើយញញឹមទាំង
ទឹកភ្នែក ទាំងអស់សង្ឃឹម
“បន្ទិចទៀតលែងមានអ្នកមកធ្វើបាបម៉ាក់ហើយ
នឹងកូនទៀតហើយ ម៉ាក់នឹងមើលថែកូនឲ្យបានល្អ
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?