Episode 31

1.7K 83 0
                                    

គ្រូពេទ្យដែលនៅបំពេញកិច្ចការចុងក្រោយនោះគឺដោះ

ឧបករណ៍ពេទ្យដែលបំពាក់លើរាងកាយ។ជាដំបូងនាងដោះអុកសុីសែនសិនហើយនឹងឧបករណ៍ផ្សេងៗ ទៀត

 នៅសល់តែឧបករណ៍វាស់ចង្វាក់បេះដូង។

ប្រុងប្រៀបនឹងដកចេញហើយសម្លឹង ទីតៗ បានបន្លឺ

ឡើងធ្វើឲ្យនាងហាក់ភ្ញាក់បន្ទិចរហូតជ្រមិលថយក្រោយ

បន្ទិច។សម្លេងនោះនៅតែបន្លឺជាចង្វាក់យឺតៗ នាង

ក៏ចាប់ផ្តើមភ័យខ្លាចព្រោះគិតថាខ្មោចលង។

តែវាមិនដូច្នោះឡើយ សាកសព ឆេមីន ថែមទាំងបើក

ភ្នែកព្រិមៗដោយលំបាកហើយព្យាយាមនិយាយ

ខ្សាវៗ។

"ជួយ...ខ្ញុំ...ផង…"

នាងនៅតែនិយាយពាក្យដដែលរហូតគ្រូពេទ្យនោះប្ដូរ

គំនិតហើយលាន់មាត់ទាំងរដាក់រដុប

"ន...នាង...នាងរស់ឡើងវិញ!"

"លោកដុកទ័រៗ!"

នាងរត់ទៅខាងក្រៅជាប្រញាប់ថែមទាំងស្រែកហៅឈ្មោះដុកទ័រធំមិនដាច់.

គ្រាន់តែគាត់ដើរចេញពីមាត់ទ្វារបន្ទិច ស្រាប់តែគ្រូពេទ្យ

ដែលនៅខាងក្នុងរត់មកតាមទាំងស្រែកហៅក្នុងអការះ

ភ្ញាក់ផ្អើល គាត់ក៏ប្រញាប់សួរ

"មានរឿងអី ម៉េចក៏រត់ត្រហេបត្រហបម្លេះ?"

គ្រូពេទ្យនិយាយទាំងដង្ហក់

"ពេលដែលខ្ញុំកំពុងជូតសម្អាតសាកសព តែខ្ញុំភ្លេចដោះ

ឧបករណ៍វាស់ចង្វាក់បេះដូង។នៅសុខម្រាមដៃសាកសពក៏កម្រើក ហើយចង្វាក់បេះដូងក៏លោតឡើងវិញ

លោកដុកទ័រប្រញាប់ទៅមើលទៅ"

មិនបង្អង់យូរគ្រូពេទ្យទាំងពីរដើរចូលទៅវិញជាប្រញាប់

ចំណែកអ្នកកម្លោះទាំងពីរពេលដែលបានស្ដាប់ឮក៏រំភើប

មិនស្ទើរ មិននឹកស្មានថាមាន អភូតហេតុលើ ឆេមីនសោះ

ភរិយាសម្អប់Where stories live. Discover now