ពេលដែលបានឮពាក្យសំដីនោះចេញពីមាត់ថេយ៉ុង ឆេមីនក៏ឈប់រើបម្រាស់ បណ្ដោយឲ្យគេអោបរឹតតាមចិត្ត
ព្រោះវាជាតម្រូងការបេះដូងនាងដូចគ្នា
"ខ្ញុំក៏នឹកលោកដូចគ្នា"
នាងបានត្រឹមតែគិតក្នុងចិត្ត តែមិនហ៊ាននិយាយចេញមក
នាងមិនបដិសេធទេថា5ឆ្នាំកន្លងមកនេះនាងនៅតែ
ស្រលាញ់គេ នៅតែនឹកគេគ្រប់ដង្ហើមចេញចូល ទោះជា
នាងព្យាយាមបំភ្លេចគ្រប់វិធីនៅតែគ្មានប្រសិទ្ធភាព។នៅ
ខាងក្រៅនាងធ្វើដូចជាធម្មតា ថានាងអាចរស់នៅដោយ
ខ្លួនឯងមិនចាំបាច់ត្រូវការគេ។តែក្នុងចិត្តវិញគឺពិបាកទ្រាំជាខ្លាំង ពេលដែលនឹកឃើញថ្ងៃដែលដឹងថាគេបានស្លាប់
នាងក៏លួចសំងំយំតែម្នាក់ឯងក្នុងបន្ទប់ងងឹតឈឹង ព្រោះ
មិនចង់ឲ្យអ្នកណាដឹងថានាងទន់ជ្រាយ។ពេលដែលនឹកគេនាងតែងតែមើលមុខកូនទាំងពីរដែលមុខមាត់នឹងអត្ត
ចរិកគឺបោះពុម្ពពីថេយ៉ុងតែម្ដង តិចតួចណាស់ដែលកាត់
ទៅរកនាង។
ថ្ងៃដែលបានជួបគេលើកដំបូងក្នុងរយះពេល5ឆ្នាំនោះគឺ
នាងកើតអារម្មណ៍គ្រប់យ៉ាងមានទាំងសប្បាយយំឈឺចាប់
ព្រមគ្នា។កាលដែលសប្បាយចិត្តគឺព្រោះតែគេមិនបាន
ស្លាប់ ហើយកាលដែលនាងខឹងនោះគឺមកពីគេបាត់ទៅ
រាប់ឆ្នាំ ទុកឲ្យនាងនៅគ្រាំគ្រ វេទនាចិត្តមិនលួសមួយថ្ងៃ។
ចិត្តកំពុងតែអន្លង់អន្លោចតាមអារម្មណ៍ដែលកំពុងគិតដល់
រឿងចាស់ ឆេមីនក៏ស្ទុះងើបចេញពេលដែលនាយមិនប្រុង
ប្រយ័ត្នក៏បានសម្រេច ព្រោះនាងខ្លាចថាមានអ្នកណាចូល
មកឃើញគឺមិនល្អឡើយ។
ឆេមីនទាញស្មារតីឲ្យនិងនរវិញហើយក៏សួរទៅកាន់ថេយ៉ុង
"លោកចូលមកបន្ទប់ខ្ញុំធ្វើអី?"
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?