បន្ទាប់ពី ហាណា រៀបចំអីវ៉ាន់ដូចជាសម្្លៀកបំពាក់នឹង
របស់ប្រើប្រាស់រួចរាល់ហើយ នាងក៏ចុះទៅក្រោមចំ
ពេលដែលនាងដើរបានពាក់កណ្ដាលផ្លូវនោះ ថេយ៉ុង ងាកទៅចំល្មមក៏បក់ដៃហៅ
"អូនរៀបចំរួចហើយហ៎ មោះៗ ឆាប់ចុះមកញុាំ
អាហារពេលព្រឹកជាមួយគ្នា"
"ច៎ា ថេ!"
នាងធ្វើជាញញឹមទាំងអៀនហើយយកដៃម្ខាងវែកសក់
ដែលធ្លាក់ទៅសៀត នឹងត្រចៀកយ៉ាងរម្យទម្យធ្វើឲ្យអ៊ុំ
ស្រីដែលឈរនៅកៀនជញ្ជាំង បានឃើញគាត់ក្រវី
ក្បាលហើយពេបមាត់ជ្រេញនឹងការវិការស្រីគ្រប់លក្ខក្លែងក្លាយរបស់នាងជាខ្លាំង។នាងដើរចុះមកយ៉ាង
ប្រញាប់ហើយចូលមកអង្គុយដោយការវិការយឺតៗ ហើយពួកគេក៏ចាប់ផ្តើមសំណេះសំណាលគ្នាទៅវិញទៅមក
"មុននេះសំដីឲ្យដូចសត្វ ដល់នៅមុខប្ដីគេម៉ែអា
សុភាពជ្រេញណាស់វើយ!ហ្ហើយ..គួរឲ្យព្រឺក្បាល
ជាងឃើញខ្មោចទៀត"
អ៊ុំស្រីនិយាយម្នាក់ឯងទាំងក្រញែងខ្លួន ព្រោះគាត់
កំពុងព្រឺសម្បុលជាងខ្លាំង។ តាំងពីកើតមកគាត់មិន
ដែលឃើញស្រីណាហ៊ានមកដណ្ដើមស្វាមីគេដល់ផ្ទះបែបនេះទេគឺធ្លាប់តែឃើញក្នុងរឿងកុន ទ្រាំមើលមិន
បានទៀតគាត់ក៏បែរមុខចេញ ហើយដើរសំដៅទៅរក
ផ្ទះបាយ
"ស្លាប់ហើយៗ អ្នកនាងកំពុងធ្វើអីនឹង?"
គាត់ពោលយ៉ាងបារម្ភពេលឃើញចៅហ្វាយស្រីកំពុងតែហាន់បន្លែ គាត់ស្ទុះទៅដណ្ដើមកាំបិតពីនាង
"មោះ ឲ្យខ្ញុំធ្វើវិញ"
តែត្រូវនាងតូចប្រកែកហើយព្យាយាមញញឹមដើម្បី
បញ្ជាក់ថានាងអាចធ្វើបាន
"មិនអីទេអ៊ុំ ការងារតូចប៉ុណ្ណឹងខ្ញុំអាចធ្វើបានត៎ា"
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?