Episode 33

1.6K 83 0
                                    

រទេះរុញអ្នកជំងឺកំពុងតែរុញទៅមុខដោយអ្នកកម្លោះ

ចន ជុងហ្គុក។គេកំពុងតែនាំ ឆេមីន ទៅបន្ទប់ដាក់

ទារកបន្ទាប់ពីនាងសម្រាកជាច្រើនថ្ងៃដើម្បីឲ្យរឹងមាំ

បន្ទិចទើបពេលនេះគ្រូពេទ្យអនុញ្ញាតឲ្យនាងមកមើល

កូនបាន។ឆេមីន ដៃម្ខាងខ្ញាំរទេះជាប់ព្រោះតែរំភើប

ពេក នាងញញឹមតាំងពីផ្លូវចេញមក។ទ្វារកញ្ចក់បាន

បើកដោយស្វ័យប្រវត្តិ សម្លេងទារកយំក៏បន្លឺឡើង ស្នាមញញឹមក៏កាន់តែលេចឡើងយ៉ាងមានក្ដីសុខ។

រទេះបានឈប់នៅមុខទូរមួយដែលមានដាក់ទារកនៅខាងក្នុង។

14ថ្ងៃហើយតាំងពីថ្ងៃវះកាត់ដែលនាងត្រូវបានគេដាក់ឲ្យនៅដោយឡែក មិនបានឃើញមុខកូនដោយផ្ទាល់

តែពេលនោះអ្នកម្ដាយដែលបានឃើញរូបរាងកូន

ដោយផ្ទាល់ភ្នែកក៏ទប់ទឹកភ្នែកទប់អារម្មណ៍លែងជាប់

ក៏បញ្ចេញវាមកក្រៅ។7ថ្ងៃតាំងពីដឹងខ្លួនពីការសន្លប់វា

ដូចជាច្រើនខែណាស់សម្រាប់នាង នាងទន្ទឹងរង់ចាំថ្ងៃ

នេះជាយូរ ពេលនេះនាងបានឃើញពេញភ្នែកហើយ។

រាងកាយដែលអង្គុយលើរទេះរុញខំប្រឹងអើតខ្លួនដើម្បី

មើលកូនឲ្យបានច្បាស់ ឆេមីន ដាក់ដៃលើម្ខាងលើ

កញ្ចក់នោះអង្អែលចុះឡើងទាំងការពិតក្នុងចិត្តចង់ប៉ះ

ពាក់កូនស្ទើរតែស្លាប់ហើយ ពេលនេះទើបនាងយល់

អារម្មណ៍ជាម្ដាយគេថាវាបែបណា។ដើម្បីកូនទោះត្រូវ

លះបង់គ្រប់យ៉ាងក៏ព្រម សូម្បីតែជីវិតខ្លួនឯងក៏មិន

ស្ដាយឲ្យតែកូនទាំងពីរមានជីវិតរស់។

ដោយសារតែដៃម្ខាងរបស់នាងប៉ងសុីម៉ង់ទើបគ្រូពេទ្យ

មិនអនុញ្ញាតឲ្យនាងបីទារកបាន តែឲ្យជុងហ្គុកបី

ជំនួស។

ជុងហ្គុក លូកដៃទៅបីក្មួយប្រុសច្បងចេញមក

ភរិយាសម្អប់Where stories live. Discover now