Episode 14

1.9K 90 0
                                    

និយាយចប់នាងដើរចេញទៅវិញទាំងសើចក្អាកក្អាយនៅពេលឃើញនាងតូចវេទនាបែបនេះ។       ចំណែក

ឆេមីន វិញនាងតូចអង្គុយបត់ជើងផ្ទាល់ការ៉ូយំទឹកភ្នែក

ដាប់ថ្ពាល់ហូរសស្រាក់   នាងអោបដៃខ្លួនឯងដាក់លើ

ដើមទ្រូងទាំងប្រឡាក់ឈាមទាំងញ័រទទ្រើក មានទាំង

អំបែងតូចៗបៀមជាប់នឹងសាច់ទៀតផង។

សម្លៀកបំពាក់ដែលស្អាតបាតត្រូវមកប្រឡាក់ឈាមក្រហមឆ្អៅដោយសារតែស្នាដៃជនទីបីហើយឈាមនឹងទឹកភ្នែកស្រក់ប្រណាំងគ្នាមិនខ្វល់ថារាងកាយមួយនេះកាន់តែខ្សោយទៅៗ

     "អាយ…..ហឹុកៗ...ឈឺ...ហឹុកៗ….ឈឺណាស់"

នាងស្រែកយំលែងខ្វល់ពីអ្វីទាំងអស់ អ៊ុំស្រីស្ទុះរត់មក

ជិតនាងហើយប្រញាប់លុតជង្គង់នៅនឹងមុខនាងទាំង

យំដូចគ្នា   មុននេះគាត់បានឃើញទិដ្ឋភាពនោះយ៉ាង

ភ្ញាក់ផ្អើលជាខ្លាំងរហូតទៅជាភាំងស្ងៀម ទ្រឹងធ្វើអ្វីមិន

កើត    សូម្បីឈានជើងទៅមុខដើម្បីការពារចៅហ្វាយ

ស្រីក៏មិនបាន បានត្រឹមតែខ្ទប់មាត់ឈរមើល។

គាត់លើកដៃក្រសោបរាងកាយនាងតូច    កនាងផ្អែក

នឹងស្មារបស់អ៊ុំស្រី    អ៊ុំស្រីរន្ធត់ចិត្តនឹងក្ដុកក្ដួលចិត្តជា

ខ្លាំងមិនដឹងថានាងឈឺយ៉ាងណាទេ

     "ហឹុកៗ...ឲ្យខ្ញុំសុំទោសដែលការពារអ្នកនាងមិន

      បាន ឲ្យខ្ញុំសុំទោស ហឹុកៗៗ"

     "ឈឺណាស់!....ហឺៗៗ…..ហឹុកៗៗ……"

នាងតូចមិនបានស្ដាប់ការសុំទោសរបស់អ៊ុំស្រីឡើយ

ព្រោះពេលនេះការឈឺចាប់វាខ្ទរពេញខួរក្បាល។ នាងនៅតែយំមិនឈប់    ហើយនិយាយពាក្យដដែល ទឹកភ្នែកនឹងឈាមបានស្រក់លាយជាមួយគ្នាធ្វើឲ្យរ៉ូប

របស់នាងកាន់តែពិបាកមើល  សភាពរបស់នាងពេល

នេះមិនខុសពីមនុស្សវិកលចរិក       ដែលស្រែកសុំរក

ភរិយាសម្អប់Where stories live. Discover now