គ្រប់គ្នាដែលឈរមើលក៏នាំគ្នាខ្នាញ់នឹងក្មេងស្រីនេះជា
ខ្លាំងដែលយំព្រោះតែលោកពូគេការចោល។
ជុងហ្គុក លុតជង្គង់នៅនឹងមុខនាងតូចហើយក្រសោប
យកមកក្នុងដើមទ្រូង ដៃម្ខាងក៏អង្អែលខ្នងលួងលោម។
"អត់ទេ ពូស្រលាញ់ ជូមី ខ្លាំងណាស់ដឹងទេ"
នាងតូចនៅយំខ្លាំងៗហើយជ្រប់មុខនឹងដើមទ្រូងពូតូច
នាងនិយាយដោយសម្លេងអណ្ដើតអណ្ដក
"ពូតូចកុហក ហឹុកៗៗ...ពេលពូមានប្រពន្ធមានកូនពូ
ឈប់មកលេង ជូមី ហើយ ហឹុកៗ"
ឮហើយគ្រប់គ្នារួមទាំងអ្នកស្រីគីមនាំគ្នាសើចព្រមគ្នា។
ការពិតនាងតូចខ្លាចពូតូច
របស់គេលែងមកលេងជាមួយសោះ។ឆេមីន ដែលជា
ម្ដាយក៏សើចហើយញញឹមក្រវីក្បាលនឹងចរិកកូនស្រីច្បង នាងមិនដឹងថាត្រូវលួងលោមយ៉ាងម៉េចទេ ទុកឲ្យគេដោះ
ស្រាយជាមួយពូតូចគេទៅចុះ។
អ្នកស្រីគីមក៏ចូលខ្លួនមកម្ដង
"អីយ៉ាចៅស្រីយាយ កុំខ្លាចអីណា បើពូតូចឈប់ទៅលេង
ចៅ ចាំយាយវៃពូតូចឲ្យ"
ឮបែបនេះ ជូមី ក៏ពេបមាត់ហើយកាន់តែយំ
"អត់ទេ...ចៅអត់ឲ្យវៃពូតូចទេ ហឹុកៗៗ"
លើកនេះនាងតូចយំកាន់តែខ្លាំង ដល់ថ្នាក់ ជុងហ្គុក និយាយបែបណាក៏លួងមិនបាន។ជីមីន ដែលជាអ្នក
ស្គាល់ចរិកនាងតូចច្បាស់ជាងគេក៏ចូលខ្លួនមកម្ដង
"មិនអីទេណាក្មេងតូចរបស់ពូ បើពូជុងរៀបការហើយចាំ
រៀបការជាមួយពូក៏បាន"
គេព្យាយាមនិយាយដោយសម្លេងផ្អែមល្ហែមនឹងទន់ភ្លន់
បំផុត។ជូមី ហាក់រាងស្ងាត់បន្ទិចតែទ្រូងនៅតែញ័រ នាងពេបមាត់ងើបចេញពីទ្រូង ជុងហ្គុក ហើយក៏យកដៃ
ជូតទឹកភ្នែកដោយខ្លួនឯង
"ពូកុំកុហកណ៎ា"
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?