Episode 27

2K 81 4
                                    

ពេលដែល ជុងហ្គុក បើកឡានចេញទៅបាត់ ថេយ៉ុង ក៏

មិនបង្អង់យូរ គេដើរចូលចុចកណ្ដឹងទ្វាររបងម្ដង។អ៊ុំស្រីក៏

ចេញមករក

"ក្មួយមករកអ្នកណាដែរ?"

ដូច ជុងហ្គុក គិតមិនខុសមែនថាគេមិនចូលមករក។

ថេយ៉ុង អោនក្បាលគោរពមុននឹងនិយាយ គាត់ក៏គួរសម

ដាក់វិញតាមទម្លាប់ដែលជួបមនុស្សមិនដែលស្គាល់

"សួស្តីអ៊ុំស្រី ខ្ញុំមករក ឆេមីន"

"នាងទៅបាត់ហើយ កាលពីព្រឹកមិញ"

គាត់ជ្រើសយកនិយាយដោយសំដីស្មើវាធ្វើឲ្យចិត្ត ថេយ៉ុង

ហេលហាលពេលដែលឮថានាងទៅបាត់ទៀតហើយ។

នេះគេមកយឺតមែនទេ។

"ចុះអ៊ុំស្រីដឹងថានាងទៅទីណាទេ?"

គេនៅតែបន្តសួរព្រោះខ្លាចអាចមានតម្រុយតែគាត់ក្រវី

ក្បាលធ្វើឲ្យគេអស់សង្ឃឹមជាខ្លាំងក្នុងការស្វែងរកនាង

"អត់ទេ នាងស្រាប់តែចេញទៅតែម្ដង មិនបានប្រាប់ថាទៅ

ណា"

អ៊ុំស្រីហាក់ធ្វើខ្លួនមិនត្រូវ ពេលដែលត្រូវមកដើរតួកុហក

បែប សុំតែកុំឲ្យគេចាប់អាការៈគាត់ពេលនេះទៅបានហើយ

"អញ្ចឹងខ្ញុំអរគុណដល់់អ៊ុំស្រីហើយ បើមានដំណឹងពីនាង

ជួយប្រាប់ខ្ញុំផង"

គេហុចនាមប័ណ្ណដែលមានដាក់ឈ្មោះក្រុមហ៊ុន លេខ

ទូរស័ព្ទនឹងឈ្មោះគេ ហើយក៏ជ្រើសយកការអោនគោរព

លាគាត់ម្ដងទៀតមុននឹងដើរចេញ។

"សុំទោសផងក្មួយ អ៊ុំប្រាប់មិនបានទេ"

គាត់កាន់នាមប័ណ្ណនៅនឹងដៃហើយនិយាយដោយសោកសៅនៅពេលដែលគេបើកឡានចេញទៅបាត់។

ទីង!ទីង!ទីង!ទីង!

សម្លេងចុចកណ្ដឹងបន្លឺឡើងនៅមុខផ្ទះធ្វើឲ្យស្រីស្រស់

ដែលកំពុងតែរៀបចំធ្វើម្ហូបថ្ងៃត្រង់សម្រាប់ខ្លួនឯងដកភ្នែក

ភរិយាសម្អប់Where stories live. Discover now