Episode 2

3.9K 130 1
                                    


កំពុងតែគេងលង់លក់ស្រួលក៏មានអារម្មណ៍ថាមានមនុស្សមកអង្អែលមុខតិចៗធ្វើឲ្យTaehyungដឹងខ្លួន គេបើកភ្នែកសន្សឹមៗក៏ឃើញមនុស្សស្រីម្នាក់ស្លៀកពាក់សមកអង្គុយក្បែរ ដោយសារមុននឹងគេងគេមិនបានបិទភ្លើង
ទើបមើលឃើញមុខម្នាក់នោះច្បាស់

"Kim Hanie!!"

Taehyungនិយាយដោយភ្ញាក់ផ្អើលហើយស្ទុះងើប
អង្គុយ។តែHanieដូចជាមិនភ្ញាក់ផ្អើលបន្ទិចឡើយ មុខរបស់នាងស្លេកស្លាំងណាស់តែនាងនៅតែញញឹមហើយ
យកដៃមកអង្អែលមុខគេបន្ត។
Taehyungសួរនាងដោយរដាក់រដុបព្រោះគេមិនចង់ជឿ
លើភ្នែកខ្លួនឯងឡើយ

"តើ..តើជាអូនមែនទេ?!!"
"ច៎ា..គឺអូន"

នាងឆ្លើយដោយសម្លេងខ្សាវៗ
Taehyungក៏ចាប់ដៃនាង

"តើអូនមិនទាន់ស្លាប់ទេ..មែនទេ??"
"អូនមិនអាចស្លាប់ទេ ព្រោះអូននៅរង់ចាំមើលបង"

Taehyungឮបែបនេះក៏រំភើបញាប់ញ័រហើយចាប់អោបនាងយ៉ាងណែនព្រោះខ្លាចត្រូវបាត់បង់នាងម្ដងទៀត។
គេលែងនាងហើយប្ដូរមកចាប់ដៃដ៏ត្រជាក់របស់នាង តែគេមិនបានចាប់អារម្មណ៍ឡើយ។ទោះពេលនេះនាងជាខ្មោចក៏គេមិនខ្លាចដែរ សំខាន់ពេលនេះគេសប្បាយចិត្តដែរ
បានជួបមនុស្សដែលខ្លួនស្រលាញ់ម្ដងទៀត។

"តែថាអូនមកយ៉ាងមិច?ឬក៏អ៊ុំស្រីLeeបើកទ្វារឲ្យចូល?"

(អ៊ុំស្រីLeeជាមេផ្ទះនៅក្នុងផ្ទះរបស់Taehyung)
Hanieក្រវីក្បាល

"អត់ទេ មានគេជូនអូនមក តែពេលនេះអូនត្រូវទៅវិញហើយ"

នាងលែងដៃគេហើយដើរទៅរកទ្វារយឺតៗ
Taehyungក៏ស្ទុះទៅចាប់ដៃនាងម្ដងទៀតយ៉ាងជាប់

"អត់ទេ បងមិនឲ្យអូនទៅណាទៀតឡើយ!!"

តែកម្លាំងរបស់គេបែរជាមិនអាចស៊ូនឹងរាងស្ដើងបាន។
នាងងាកមកញញឹមដាក់គេហើយមកដៃមកបេះដៃ
Taehyungចេញយ៉ាងងាយស្រួលរហូតធ្វើឲ្យគេផ្ងារ
ក្រោយដួលទាំងដែលគេបញ្ចេញកម្លាំងស្ទើរតែអស់ពីខ្លួន។
Hanieបន្តដើរទៅមុខ

"អូនអស់ពេលហើយ អូនមិនអាចបន្តនៅទៀតទេ
អូនត្រូវតែទៅ"

Taehyungបានត្រឹមតែស្រែកអង្វរដោយការខូចចិត្ត

ភរិយាសម្អប់Where stories live. Discover now