Episode 16

2.1K 85 1
                                    

     "ចាំសំដីនាងទុកផងណ៎ា"

     "ខ្ញុំមិនក្បត់សន្យាទេ បើសិនជានាងអាចធ្វើបាន"

     "ល្អណាស់"

ចប់សម្ដី ហាណា ដើរទៅវិញយ៉ាងញញឹមសប្បាយរីក

រាយ

      "ឈប់សិន"

     

ហាណា   បញ្ឃប់ដំណើរនៅពេលឮនាងតូចហៅនាង

ងាកមកសួរ

     "នាងមានការអី?"

     "ខ្ញុំព្រមរក្សាសន្យា តែបើសិនជានាងហ៊ានធ្វើបាប

      រាងកាយខ្ញុំ ខ្ញុំមិនធានាទេ"

     "ក៏បាន"

ហាណា ញញឹមស្ងួតដាក់ ឆេមីន  ហើយដើរចេញទៅ

បាត់ទុកឲ្យនាងតូចនៅម្នាក់ឯង។គ្រាន់តែគេចេញទៅ

បាត់នាងតូចដកដង្ហើមធំ ទម្លាក់ខ្លួនអង្គុយលើបង់វិញ

នាងលើកដៃអង្អែលក្បាលពោះរាបស្មើរបស់ខ្លួនហើយ

ប្រឹងញញឹមយ៉ាងលំបាក

     "តើម៉ាក់ធ្វើត្រូវទេ?"

2ខែកន្លងផុតទៅ….

ថេយ៉ុង នឹង ឆេមីន មិនសូវនិយាយជាមួយគ្នាឡើយ

សូម្បីតែពេលនៅក្នុងបន្ទប់ជាមួយគ្នាឬគេងជាមួយគ្នា

ក៏ដោយ។   តែបើនិយាយពី ថេយ៉ុង នឹង ហាណា វិញ

ពួកគេកាន់តែជិតស្នឹត     ហើយធ្វើខ្លួនដូចជាប្ដីប្រពន្ធ

ចំណែកឯងអ្នកដែលមានឈ្មោះថាភរិយាវិញកាន់តែ

ឃ្លាតឆ្ងាយទៅពីចិត្តរបស់ ថេយ៉ុង។

ពោះរបស់នាងកាន់តែរីកទៅៗ   ហើយអាការះចេញក៏

កាន់តែខ្លាំង។តែអ្វីដែលសំខាន់មិនមែនតែនាងទេ

ដែលចាញ់ សូម្បីតែ ថេយ៉ុង ក៏ចាញ់ ជំនួសដែរ។

ពេលខ្លះគ្រាន់តែភ្ញាក់ពីគេងភ្លាមគេស្រាប់តែរកកល

ចង់ ក្អួត ធំក្លិនអាហារមួយចំនួនក៏ក្អួត សូម្បីតែក្លិនទឹកអប់ដែលខ្លួនធ្លាប់ប្រើជាប្រចាំ អីឡូវក៏

ភរិយាសម្អប់Where stories live. Discover now