“ម៉ាក់ក៏និយាយមែន!បើឯងមិនស្រលាញ់នាងផងទៅខ្វល់ធ្វើអី?
ទៅរកស្រីឯងទៅមិនល្អជាង”
គាត់និយាយទាំងដួសចំណីដាក់ ក្នុងមាត់ទំពារដោយ
សម្លក់សម្លឹងតែមុខគេមិនដាក់ភ្នែក គាត់ក៏បន្តនិយាយ
ដោយសន្ដិវិធីមិននិយាយទៅតាមកំហឹងមួយឆាវនាំតែ
ពិបាកចិត្តរៀងៗខ្លួន
“ម៉ាក់សួរកូនតាមត្រង់ចុះ ឯងដែលមានចិត្តលើ ឆេមីន
បន្ទិចទេ?ម្ដងក៏ធ្វើជាបារម្ភ ម្ដងក៏ទុកចោល នេះគេជា
ប្រពន្ធពេញច្បាប់កូនណ៎ា ចំណែកឯស្រីឈ្លើងទាម
នោះវិញមិចក៏កូនខំការពារវាម្លេះ? បើកូនមានមនុស្ស
ក្នុងចិត្តហើយមិចក៏មិនប្រាប់ម៉ាក់តាំងពីដំបូង! បើម៉ាក់ដឹងម៉ាក់ក៏មិនឲ្យឯងមកស្គាល់ ឆេមីន ហើយ
មករៀបការជាមួយគ្នាដែរ!
ម៉ាក់អាណិត ឆេមីន ណាស់”
“អ្នកម៉ាក់ឈប់ហៅ ហានី ថាជាស្រីឈ្លើងទាមទៀត
បានទេ! នាងមិនមែនជាមនុស្សបែបនោះទេ!”
ថេយ៉ុង ស្រែកដាក់គាត់ ដោយសារតែគេខឹងដែលអ្នក
ស្រី គីម ហៅ ហានី បែបនេះ។គេកំពុងតែព្យាយាមការ
ពារមុខមាត់របស់សង្សារចាស់ ធ្វើឲ្យអ្នកដែលជាម្ដាយ
មានការហួសចិត្តក្រៃលែង។ គាត់ងើបឈរឲ្យពេញ
កម្ពស់ ដកដង្ហើមឲ្យពេញសួតហើយញញឹមញញែម
ចំអកឡកឡើយដាក់គេ
“ហឹស ….យ៉ាងមិច? ម៉ាក់ហៅនាងនឹងអញ្ចឹងមិន
បាន? បើវាល្អមែន មិនមែនវាមកនៅផ្ទះប្រុសទេ?
ផ្ទះមិត្តភក្តិវាច្រើនគោកមិចវាមិនទៅសុំនៅ?
នឹងហើយ….គេហៅស្រីឈ្លើងទាមនោះ!”
“អ្នកម៉ាក់”
េថយ៉ុង តម្លើងសម្លេងដាក់គាត់។ គាត់ក៏ញញឹមចុង
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?