Episode 4

3.3K 118 0
                                    


មួយខែកន្លងផុតទៅ...ថ្ងៃរៀបការក៏មកដល់

"Chaeminកូនស្រីប៉ាថ្ងៃនេះស្អាត់ខ្លាំងណាស់ ដូចទេពអប្សរអញ្ចឹង។ចាប់ពីពេលនេះទៅកូនក្លាយជា
ប្រពន្ធគេហើយ ត្រូវរៀបចំខ្លួនឲ្យល្អណ៎ា"

លោកLee sunbiសរសើរសម្រស់កូនស្រីនឹងប្រៀន
ប្រដៅខ្លះ។
សំដីរបស់គាត់ធ្វើឲ្យChaeminទប់ទឹកភ្នែកមិនបាន

"លោកប៉ា!!ហុឹកៗៗ"

លោកLeeឃើញកូនស្រីយំបែបនេះក៏ជូតទឹកភ្នែកឲ្យហើយ
និយាយលួងលោម

"ហ្ហើយ!!ឈប់យំទៅណ៎ាកូនប៉ា លែងស្អាតអស់ហើយ
ម៉ោះតោងដៃប៉ាម៉ោ!!"
"ច៎ា ប៉ា!!"

លោកLeeហុចដៃឲកូនស្រីកៀកដៃដើរតាមហើយគាត់ជា
អ្នកនាំនាងទៅរកកូនកម្លោះដោយផ្ទាល់។នៅទីនេះអ្នកណា
ក៏សរសើរថាថាគូនេះសមគ្នាណាស់ មិនថាកូនក្រមុំឬកូន
កម្លោះទេ គឺស្រស់ស្អាតនឹងសាកសមគ្មានទាស់។
សម្រស់កូនកាត់របស់Chaeminធ្វើឲ្យអ្នកដែលចូលរួម
ទាំងអស់ចំហមាត់ភាំងនឹងភាពស្រស់ស្អាតរបស់នាង។
ភ្នែកធំៗលំអដោយរោមភ្នែកងវែង ច្រមុះតូចស្រួចសមនឹង
បបូរមាត់សិុចសីុ ស្បែកមុខសរលោងត្រូវបានតុបតែង
ដោយគ្រឿងសម្អាងតម្លៃថ្លៃៗធ្វើឲ្យនាងកាន់តែលេចធ្លោ។
អ្នកណាក៏ថាTaehyungមានសំណាងដែលទទួលបាន
ភរិយាស្រស់ស្អាតយ៉ាងនេះដែរ។
ពេលដែលដឹកដៃកូនស្រីទៅដល់កូនកម្លោះលោកLee
ក៏និយាយទៅកាន់រាងក្រាស់

"ប៉ាប្រគល់កូនស្រីឲ្យកូនមើលថែម្ដងហើយTaehyung!!
ហាមធ្វើឲ្យកូនស្រីប៉ាឈឺចាប់ណ៎ា!! បើប៉ាដឹងប៉ានឹងបំបែក
សាកសពកូនចោលមួយរំពេច!!"
"បាទលោកប៉ា!!"

Taehyungតបហើយឈោងដៃទៅទទួលកូនក្រមុំទាំង
អារម្មណ៍មិននៅក្នុងខ្លួន ព្រោះគេត្រូវភាំងមិនតិចទេតាំងពី
នាងដើរចេញមកដោយសារតែសម្រស់កូនក្រមុំ។
នាងស្អាត..ស្អាតខ្លាំងណាស់ ធ្វើឲ្យអ្នកម្លោះភ្លឹកមិនស្ទើរទេ
អ្នកកម្លោះតាំងស្មារតីឡើងវិញហើយដឹកដៃនាងបណ្ដើរទៅ
កាន់លោកអាចារ្យ។

"លោកKim Taehyung តើលោកព្រមរៀបការជាមួយ
កញ្ញាLee Chaeminដែរទេ? មិនថាមានអ្វីក៏ដោយនឹង
មើលថាគ្នា ស្មោះស្ម័គ្រនឹងគ្នារហូត?"

ភរិយាសម្អប់Where stories live. Discover now