ថ្ងៃនេះទម្រាំតែចប់កម្មវិធីនៅសាលាគឺល្ងាចណាស់ទៅ
ហើយ ចំណែកក្មេងៗវិញមានឬកពារអរសប្បាយជាខ្លាំង
ព្រោះថ្ងៃនេះពួកគេបានលេងពេញមួយថ្ងៃជាមួយមិត្តរួមសាលាហើយបានលេងល្បែងកំសាន្តជាច្រើន។
ពេលដែលកំពុងរៀបនឹងបើកឡានចេញទៅថេយ៉ុងក៏ងាក
ទៅសួរក្មេង
"ក្មេងៗចង់ទៅញុាំភីហ្សាទេ?"
គ្រាន់តែឮបែបនេះពួកគេទាំងបីបើកភ្នែកធំហើយឆ្លើយជា
ប្រញាប់
"ចង់ៗ!"
"អញ្ចឹងតោះពួកយើងចេញដំណើរ!"
"យ៉េៗៗ!"
ក្មេងៗទះដៃហើយស្រែកហ៊ោកញ្ច្រៀវពេញឡើងលើកលែង
តែឆេមីនគិតតែពីធ្វើមុខក្រញ៉ូវប្រើកែវភ្នែកកំណាច់ដាក់
ថេយ៉ុង។នាយធ្វើជាមើលមិនឃើញហើយក៏បើកឡាន
ចេញទៅ។
បន្ទាប់ពីញុាំភីហ្សាេឆ្អែតហើយថេយ៉ុងក៏ជូនពួកគេមកផ្ទះ
មកដល់ផ្ទះមេឃក៏ងងឹតល្មម គេឃើញជីមីននឹងយូរ៉ាន់
កំពុងឈរចាំនៅមុខផ្ទះជាស្រេច ក្រឡេកមើលទៅទឹកមុខ
ជីមីនវិញមិនស្រស់បស់សោះ ដូចជាមិនពេញចិត្តនឹង
វត្តមានរបស់ថេយ៉ុង។
នាយចតឡានឲ្យស្រួលបួលហើយប្រញាប់ចុះទៅបើកទ្វារ
បាំងខាងក្រោយឲ្យក្មេងចុះទៅមុនហើយទើបបើកឲ្យឆេមីន
តាមក្រោយ
"ជូមីនាំប្អូនចូលផ្ទះមុនទៅ"
ឆេមីនងាកទៅប្រាប់កូនស្រីច្បង នាងងក់ក្បាលហើយដឹក
ដៃប្អូនចេញទៅទុកឲ្យចាស់ៗនៅប្រឈមមុខនឹងគ្នា
ក្នុងពេលនោះជីមីនក៏និយាយឡើងទាំងមុខមាំ
"ខ្ញុំមានការចង់និយាយជាមួយថេយ៉ុងបន្ទិច"
"ហឹុុម…"
ឆេមីនក្រហែមបន្ទិចហើយក៏កៀកដៃបបួលយូរ៉ាន់ចេញទៅ
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?