Episode 5

3.1K 90 0
                                    


ពន្លឺថ្ងៃនាពេលព្រឹកព្រលឹមចាំមកដល់គ្រែរបស់របស់អ្នក
ដែលកំពុងលង់លក់យ៉ាងស្រួលនៅលើគ្រែភ្ញាក់

"ហ្ហើយ.....!"

រាងស្ដើងហាមាត់ស្ងាប់យ៉ាងធំព្រោះល្វើយជាខ្លាំងដោយ
សារតែយប់មិញស្ទើរតែមិនបានដេកព្រោះលោកប្ដីលេងធ្ងន់
ដៃ។នាងពត់ខ្លួនប្រាណទៅវិញទៅមកទាំងខ្ចិលច្រអូស

"អួយ..!"

នាងស្រែកថ្ងូរតិចៗព្រោះឈឺចាប់ពេញខ្លួនជាពិសេសគឺ
កន្លែងសំខាន់ដែលត្រូវញាំញីបំផុត។នាងងាកមើលជិតខ្លួន
តែមិនឃើញTaehyungមិនដឹងថាគេងើបតាំងពីស្មើរណានាងងើបអង្គុយទាំងលំបាកហើយបើកភួយពិនិត្យ
មើលសភាពរាងកាយខ្លួនឯង។
នាងធ្វើមុខស្មើដោយទឹកមុខក្រហមងាំងទាំងចង់យំទាំង
ខ្មាសអៀន ព្រោះភាពបរិសុទ្ធរបស់នាងត្រូវបានគេពង្រត់
យកទាំងកម្រោលនៅយប់មិញ។មិនមែននាងសោកស្ដាយ
ទេតែដោយសារនាងមិនទាន់ត្រៀមចិត្តត្រៀមកាយនឹង
ប្រគល់ឲ្យគេ។
Chaeminទម្លាក់ភួយចុះត្រឹមគល់ទ្រូងរួចរំកិលចុះពីលើ
គ្រែដើម្បីទៅងូតទឹកជម្រេះខ្លួន

"អាយ...!!!"

នាងតូចស្រែកយ៉ាងភ្ញាក់ផ្អើលព្រោះតែងាកទៅឃើញរាង
ក្រាស់កំពុងផ្អែកខ្លួនឈរមើលនាងនៅមាត់ទ្វារបន្ទប់យ៉ាង
រំភើយនឹងកំពុងតែសម្លឹងមើលនាងដោយកែវភ្នែកភ្លើតភ្លើន
នាងមិនដឹងថាគេមកឈរមើលតាំងពីពេលណាសោះ។
Chaeminស្ទុះទាញភួយឡើងដល់កហើយរត់ឡើងលើ
គ្រែវិញដោយសំងំយ៉ាងស្ងៀមមិនហ៊ានចេញទៅទៀត
ឡើយដោយសារតែរាងកាយគ្មានសម្លៀកបំពាក់បិទបាំង។
រាងក្រាស់ដែលបានមកឈរមើលតាំងពីដំបូងក៏លួចសើច
តិចៗហួសចិត្តនឹងអការៈខ្មាសអៀនរបស់ភរិយា។
គេដើរទៅជិតហើយអង្គុយនៅគែមគ្រែ

"អូនភ្ញាក់ហើយហ៎?យប់មិញគេងលក់ស្រួលដែរទេ"

Chaeminមិនឆ្លើយតែងក់ក្បាលជំនួសទាំងភិតភ័យ
ទាំងដែលការពិតយប់មិញនាងត្រូវគេលូកលាន់ស្ទើរតែគ្មានបានដេក

"អញ្ចឹងអូនឆាប់ទៅងូតទឹកទៅ បងនឹងទៅត្រៀមម្ហូបឲ្យអូន
ងូតទឹកហើយឆាប់ចុះទៅក្រោមណា៎!"
"ច៎ា"

នាងប្រញាប់ងើបទៅបន្ទប់ទឹកដោយមិនភ្លេចទាញភួយ
ដែលរុំខ្លួនទៅជាមួយដោយបញ្ចេញឬកពារភ័យខ្លាចមក
ច្បាស់ៗតែម្ដង។
រាងក្រាស់ញញឹមចុងមាត់ហើយក្រវីក្បាលតិច

ភរិយាសម្អប់Where stories live. Discover now