ថេយ៉ុង គ្រាន់តែបានឮគេស្ទុះទៅក្របួចកអាវ ជីមីន ហើយ
រុញទៅផ្អិបនិងជញ្ជាំងដោយអការះខឹងសម្បារជាខ្លាំង។
កែវភ្នែកខ្មៅក្រិបសម្លក់ទៅជនម្ខាងមកដកភ្នែកហើយ
ពោលពាក្យគ្រោតគ្រាតជាខ្លាំង
"អាចង្រៃ!ឯងជាស្អីបានជាហ៊ានមកលេងសើចជីវិតប្រពន្ធ
អញនឹង?"
គេទើបតែឃើញ ជីមីន លើកដំបូងមុននេះបន្ទិច ទើបគេ
មិនដឹងថាគេត្រូវជាអ្វីនឹង ឆេមីន។
ជីមីន យកអណ្តាតទល់ថ្ពាល់ដោយការទើសចិត្តហើយ
សម្លឹងតបទៅវិញដោយមិនចុះចាញ់។គេធ្លាប់ដឹងរឿងរ៉ាវ
ខ្លះៗអំពីជនម្នាក់នេះតាមប្អូនស្រីនឹង ឆេមីន ហើយក៏មិន
នឹកស្មានថាបានជួបដោយផ្ទាល់សោះ។
គេរុញ ថេយ៉ុង ចេញមួយទំហឹងហើយយកដៃវាសអាវត្រង់
កន្លែងដែល ថេយ៉ុង ប៉ះធ្វើដូចជាស្អប់ខ្ពើមជាខ្លាំង។
"ចុះឯងនឹងជាស្អី?
ក្រែងឯងថាស្អប់នាងហើយក៏សុំនាងលែងលះ
ចុះពេលនេះចាំបាច់មករវល់ធ្វើស្អី?"
"ទោះយ៉ាងណាក៏យើងមានសិទ្ធ!"
ពេលនេះកំពុងតែមានសង្គ្រាមរវាងពាក្យសម្ដីជាខ្លាំង
ជុងហ្គុក ក៏ស្ទុះទៅឃាត់ព្រោះខ្លាចនឹងមានរឿងរ៉ាវដល់
ថ្នាក់ប្រើកម្លាំង គេទៅចាប់ស្មា ថេយ៉ុង ឲ្យថយមកក្រោយ
ហើយខ្លួននៅចំកណ្តាលពួកគេ
"ឈប់ឈ្លោះគ្នាទៅ!បងថេក៏អញ្ចឹងដែរ នៅឲ្យស្ងៀមទៅ"
គេងាកមកស្តីឲ្យអ្នកជាបងប្រុសបន្ទិចស្រាប់តែគេច្រឡោត
ឡើង
"ឯងឲ្យបងនៅស្ងៀមយ៉ាងម៉េចនេះជីវិតប្រពន្ធបងទាំង
មូលណា"
"ចុះបងមិនបារម្ភពីជីវិតកូនបងទេហី?"
"បង…."
ឮបែបនេះ ថេយ៉ុង ក៏និយាយលែងចេញ។ទឹកមុខហាក់
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?