Episode 17

2.1K 97 0
                                    


កណ្ដាលស្បៃរាត្រីយប់ស្ងាត់ឈឹង ឮតែសម្លេងម៉ាសុីនត្រជាក់ រាងស្ដើងចាប់ផ្តើមដឹងខ្លួន នាងប្រឹង

បើកភ្នែកម្ដងបន្ទិចៗហើយសម្លឹងមើលទៅពិដាននាង

ងាកមើលជុំវិញខ្លួនឃើញគ្រែអ្នកជំងឺនៅតម្រៀបគ្នា

ជាពីរជួរប្រហែល5,6គ្រែ។

គ្រាន់តែដឹងខ្លួនថានៅមន្ទីរពេទ្យនាងស្ទុះងើបអង្គុយតែ

ត្រូវសម្លេងមួយឃាត់ថែមទាំងចាប់ស្មានាងឲ្យផ្អែកខ្លួន

គេងវិញ

     "អ៎េនាងតូច កុំងើបៗ ឆាប់គេងវិញទៅ!"

នាងមើលមុខបុរសដែលនិយាយមកកាន់នាងមុននេះគាត់មានវ័យចំណាស់សក់ក៏ចាប់ផ្ដើមមានស្កូវតិចៗ

នាងសួរគាត់ទាំងងឿងឆ្ងល់

     "អ៊ុំជាអ្នកណា?"

     "នាងតូចមិនចាំខ្ញុំទេហី ខ្ញុំជាអ្នកបើកតាក់សុីដែល

      ជូននាងមកមន្ទីរពេទ្យនេះហើយ"

     "អររ..ខ្ញុំចាំហើយ តែថាអ៊ុំមករកខ្ញុំធ្វើអីៗ"

     "ហឹុម….រឿងរ៉ាវគឺវាអញ្ចេះ.."

គាត់ទម្លាក់ខ្លួនអង្គុយលើកៅអីនៅក្បែរគ្រែនាង

     "គឺថាពេលនាងតូចចុះពីតាក់សុីអ៊ុំគឺមិនបានឲ្យ

      លុយអ៊ុំទេ អ៊ុំប្រាប់មិនទាន់ក៏ប្រញាប់ចុះពីឡាន

     ទៅទារលុយពីនាងតូចនឹង តែពេលឃើញនាង

     តូចមកសន្លប់នៅមុខពេទ្យបែបនេះអ៊ុំលែងចង់

     បានលុយហើយ អ៊ុំក៏ប្រញាប់បីនាងតូចចូលមក

     បន្ទប់សង្គ្រោះបន្ទាន់"

គ្រាន់តែឮបែបនេះនាងស្រាប់តែទន់ចិត្តរំភើបរហូត

ស្រក់ទឹកភ្នែកនាងឃើញមានឈាមនៅប្រឡាក់នៅ

នឹងអាវគាត់នៅឡើយ។

នាងប្រញាប់ងើបអង្គុយរក        តែគាត់ហាមមិនទាន់

ហើយលើកដៃសំពះគាត់ទាំងទឹកភ្នែក   ចំពោះអំពើល្អ

ភរិយាសម្អប់Where stories live. Discover now