កែវភ្នែក ឆេមីន សម្លឹងមើលមុខបុរសនោះមិនដកភ្នែក
ដើម្បីមើលឲ្យច្បាស់ គឺគេ គឺជាគេពិតប្រាកដណាស់ គឺ
គីម ថេយ៉ុង។ ថ្ងៃនេះជាថ្ងៃគម្រប់ខួប5ឆ្នាំនៃការស្លាប់របស់
គេ ការស្លាប់ដែលរកមិនឃើញ សូម្បីតែកម្ទេចសាកសព
តែនៅក្នុងពេលនេះ គេកំពុងតែមានវត្តមានឈរនៅចំពោះ
នាង។គេមិនបានស្លាប់ទេ គេនៅមានជីវិតរស់ តែ… ហេតុ
អីក៏គេមិនមករកនាង?ឆេមីន កំពុងតែសួរខ្លួនឯងមិនដឹង
ជាប៉ុន្មានរយដងថានេះជាការសុបិនឬយ៉ាងណា
តែវាមិនមែនជាសុបិនទេ វាជាការពិត។ គេត្រឡប់មកវិញ
ឆេមីន ឈរស្ងៀមទ្រឹង កែវភ្នែកនៅតែបន្តសម្លឹងមើលមុខ
ថេយ៉ុង ដោយការនឹករលឹកនឹងឈឺចាប់ដំណាលគ្នា។
ដៃស្រឡូនលើកឡើងយឺតៗទាំងញ័រទទ្រើក នាងចង់ពាល់
គេ ចង់ប្រាកដចិត្តថាជាគេមែនឬអត់ អ្វីដែលនាងចង់ដឹង
បំផុតនៅពេលនេះគឺ បុរសដែលកំពុងឈរនៅចំពោះមុខគឺ
ជាគេពិតប្រាកដឬអត់
"ម៉ាក់ស្គាល់លោកពូម្នាក់នេះមែនទេ?"
ជូមី ដែលសង្កេតមើលអការៈអ្នកម្ដាយដូចជាមិនសូវល្អ
ហើយមើលទៅដូចជា ធ្លាប់ស្គាល់លោកពូដែលមក
និយាយលេងជាមួយនាងមុននេះបន្ទិច។សម្លេងកូនស្រីក៏
បានដាស់សតិសម្បជញ្ញៈដែលកំពុងវិលវល់ឲ្យត្រឡប់មក
វិញ។ឆេមីន ក៏ទម្លាក់ដៃចុះវិញ
"ច៎ាស ម៉ាក់ស្គាល់ ស្គាល់ច្បាស់ទៀតផង"
ឆេមីន សង្កត់សម្លេងនៅចុងប្រយោគ
"គាត់ជាអ្នកណាទៅម៉ាក់?"
ជូមី នៅតែបន្តសួរ នាងដឹងត្រឹមថា ឆេមីន មានស្វាមីតែក៏
ស្លាប់បាត់យូរហើយ តែនាងមិនដឹងថាម្នាក់ដែលឈរនៅ
ទីនេះគឺជាម្នាក់នោះឡើយ នាងធ្លាប់តែឃើញកាលពី5ឆ្នាំ
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?